​ចប់! Griezmann បញ្ចេញ​សារ​មួយ​ឃ្លា ធ្វើ​ឲ្យ​ Man Utd ខក​ចិត្ត​ខ្លាំង​

  • 2017-06-02 02:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Antoine Griezmann  បាន​បង្ហាញ​​ភក្ដីភាព​ចំពោះ​ក្លឹប Atletico Madrid ដោយ​មិន​ទាន់​ចង់​ចេញ​ទៅ​ណា បន្ទាប់​ពី​ក្លឹប​ចាញ់​ក្ដី​ម្សិលមិញ​មិន​ឲ្យ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។

​​​បិសាច​ក្រហម​​​​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា​​ទាក់ទង​កីឡាករ​បារាំង​រូប​នេះ​មក Old Trafford ប៉ុន្តែ​ដោយ​សារ Atletico អាច​មិន​អាច​នាំ​យក​កីឡាករ​មក​ជំនួស Griezmann បាន ដូច្នេះ​ក្ដី​សង្ឃឹម​របស់ Man Utd ក៏​បាន​រលាយ​ដូច​គ្នា​។

ផ្សំ​ជាមួយ​គ្នា​នេះ កាល​ពី​​ពេល​ថ្មី​ៗ បាន​បញ្ចេញ​សារ​លើ​បណ្ដាញ​សង្គម Twitter ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​ក្លឹប​ថា៖ "ឥលូវ​គ្មាន​អ្វី​ទៀត​ទេ ជា​ពេល​វេលា​ត្រូវ​រស់​នៅ​​ជាមួយ Atletico បន្ទាប់​ពី​ក្លឹប​ត្រូវ​ចាញ់​ក្ដី"។ តាម​ចិត្ត Atletico ចង់​លក់ Griezmann ខណៈ​ពួក​គេ​​ត្រៀម​នាំ​យក​​កីឡាករ​បារាំង​ម្នាក់​ទៀត​គឺ​ Alexandre Lacazette  មក​ជំនួស តែ​ពេល​នេះ​ចប់​ហើយ។

Atletico Madrid ត្រូវ​តុលាការ​អាជ្ញា​កណ្ដាល​កីឡា​​ ហៅកាត់ CAS ផ្អាក​មិន​ឲ្យ​ទិញដូរ​​កីឡាករ ដល់​ខែ មករា ឆ្នាំ ២០១៨ ដោយ​សារ​ពាក់ព័ន្ធ​ដោះដូរ​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន៕ ​

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី