ម៉ូតូ​ BMW រចនា​រាង​ពិសេស​ ​​បុរាណ​​តែ​កាលីប​

  • 2017-06-02 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ​ BMW R nineT Scrambler រចនា​រូបរាង​ជា​ពិសេស​មួយ​ម៉ូដែល​​បាន​បង្ហាញ​ខ្លួន​ឡើង​ ដោយ​ម៉ូដែល​នេះ​ហាក់​មាន​រូបរាង​បុរាណ​ប៉ុន្តែ​កាលីប។

BMW R nineT ដែល​រចនា​រូបរាង​ពិសេស​ដោយ​ក្រុមហ៊ុន​​ JvB-Moto នេះ​ហាក់​មាន​រូបរាង​ស្លីម​ជាង​ស៊េរី​ធម្មតា។ គេ​ឃើញ​ថា​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​ហាក់​ដូច​ជា​តូច​ និង មាន​ប្រវែង​ខ្លី ហើយ​មាន​បំពង់​ស៊ីមាំង​ភ្លោះ​​រាង​ស្អាត​ប្លែក​​ដែល​ធ្វើ​ឡើង​ពី​សារធាតុ​កាបូន។

Jens Brauch ស្ថាបនិក​ក្រុមហ៊ុន​ JvB-Moto ដែល​មាន​ទីតាំង​នៅ​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា​គាត់​បាន​ចំណាយ​ពេល​ ៨ ខែ​ដើម្បី​គូរ​ចេញ​រូបរាង​ម៉ូតូ​ខាង​លើ ហើយ​ការ​រចនា​​ធុង​ផ្ទុក​ប្រេង​ជា​ចំណុច​លំបាក​ជាង​គេ​សម្រាប់​គាត់។ ប្រព័ន្ធ​អេឡិចត្រូនិក​ក៏​ជា​បញ្ហា​មួយ​ដែរ ដោយ​ Jens ត្រូវ​ប្ដូរ​ទីតាំង​វា ហើយ​សូម្បី​ប្រព័ន្ធ​ហ្វ្រាំង ABS ក៏​ត្រូវ​ដក​ចេញ​ដែរ។

ចំពោះ​​កែប​វិញ​​ Jens ​ក៏​បាន​ច្នៃ​គ្រោង​ថ្មី​ដោយ​មាន​មួយ​កង់​ក្រោយ​ធ្វើ​ពី​សារធាតុ​អាលុយមីញ៉ូម ហើយ​ក៏​បាន​ប្រើ​អំពូល​ LED ថ្មី​ផង​ដែរ។ មិន​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​លក់ ឬ ចំនួន​លក់​នៃ​ម៉ូតូ​នេះ​ឡើយ ប៉ុន្តែ​ដឹង​ត្រឹម​ថា​នឹង​មាន​លក់​នៅ​ប្រទេស​អាល្លឺម៉ង់៕​​​​​​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម