ជឿ​ទេ កាមេរ៉ា​អាច​ថត​វីដេអូ​កម្រិត 4K តម្លៃ​មិន​ដល់ ៤០០ ដុល្លារ​

  • 2017-06-02 03:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Nikon របស់​ជប៉ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​គូ​ប្រជែង​របស់​ក្រុមហ៊ុន​ Olympus ក្នុង​ទឹកដី​តែ​មួយ​ ទើប​តែ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​ប្រភេទ​កាមេរ៉ា​ស៊ីវិល័យ​ជំនាន់​ថ្មី ម៉ូដែល​ Coolpix W300 ។​ វា​វិវត្ត​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ពី​ម៉ូដែល​មុន​ AW130 ដែល​មាន​ទំហំ​ 16MP ប្រភេទ​ Sensor CMOS ទំហំ 1/​2.3-inch និង​លែន​ប្រភេទ Wide-Angel មុខងារ​ Optical Zoom 5x។

អេក្រង់​ LCD ទំហំ ៣ អ៊ីញ​ បញ្ចូល​មុខងារ​ពិសេស​ NFC, WiFi និង​ GPS ហើយ​វា​ក៏​មាន​មុខងារ​មិន​ជ្រាប​ទឹក​ ជម្រៅ​ ៣០ ម៉ែត្រ​ផង​ដេរ​​។​ ចំណុច​ពិសេស​បំផុត​ អាច​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 4K UHD នៅ​លក្ខខណ្ឌ​ 30fps បាន​យ៉ាង​ឡូយ​។​ Coolpix W300 មាន​តម្លៃ​ត្រឹម​តែ​ ៣៩៥ ដុល្លារ​ប៉ុណ្ណោះ​​ ត្រៀម​ចេញ​លក់​នា​ពេល​ខាង​មុខ ដែល​តម្លៃ​នេះ​ថោក​ជាង​ខ្ទង់ ៥៥ ដុល្លារ​​ធៀប​ទៅ​នឹង​កាមេរ៉ា​ Olympus TG-5 ដែល​ទើប​បង្ហាញ​នា​ពេល​ថ្មី​ៗកន្លង​ទៅ​។

បន្ត​ចុច​អាន៖

ប្រភព៖ engadget   ប្រែសម្រួល៖ កៅ រក្សា