Google ហ៊ាន​ឱ្យ​ ២ ពាន់​ដុល្លារបើ​​​រក​ចន្លោះ​ប្រព័ន្ធ​សុវត្ថិភាព Android ​ឃើញ​

  • 2017-06-03 06:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល ២ ឆ្នាំ​មក​​ហើយ​ ក្រុមហ៊ុន​ Google បាន​រៀប​ចំ​ឡើង​នូវ​កម្មវិធី Android Security Rewards (ASR) ដោយ​ផ្ដល់​ឱកាស​សម្រាប់​អ្នក​រាល់​គ្នា ​ដែល​អាច​រក​ឃើញ​នូវ​ចន្លោះ​ប្រហោង​ប្រព័ន្ធ​សុវត្ថិភាព​នៃ​កំណែ Android នោះ​ក្រុមហ៊ុន​នឹង​ផ្ដល់​ជា​ប្រាក់​រង្វាន់ ​ជា​មធ្យម​ម្នាក់ ២,១៥០ ដុល្លារ​។​

យ៉ាងណាមិញ​តាម​ការ​លេច​លឺ​ Google ក៏​ធ្លាប់​ចំណាយ​ដល់ ១ មុឺន​ដុល្លារ​សម្រាប់​បុគ្គល​ម្នាក់​ផង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ ទៀត​សោត​​សរុប​មក​ជាង​ ២ ឆ្នាំ​មក​នេះ ខាង​ក្រុមហ៊ុន​ចំណាយ​អស់​ជាង ១,៥ លាន​ដុល្លារ​ហើយ​។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​សម្រាប់​កម្មវិធី​ប្រចាំ​ខែ​ថ្មី​ Google បាន​ប្រកាស បើ​នរណា​ម្នាក់​អាច​ជោគជ័យ​ក្នុង​ការ​សម្របសម្រួល​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ Android ដោយ​ប្រើ​ប្រព័ន្ធ​បញ្ជា​ជាក់លាក់​ គ្រប់គ្រង​ការ​វាយប្រហារ នោះ​ប្រាក់​រង្វាន់​ចំនួន ២ កំពុង​រង់​ចាំ​អ្នក រួម​មាន​ ២០ មុឺន​ដុល្លារ និង ១៥ មុឺន​ដុល្លារ​៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល ៖ កៅ រក្សា

អត្ថបទថ្មី