យុគ ចិន្តា ចេញ​សារ​ពី​អាមេរិក ស្លុត​ចិត្ត​ខ្លាំង​ពី​មរណភាព អ៊ិត សេដ្ឋា ខណៈ​ម្សិលមិញ...

  • 2017-06-04 13:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង យុគ ចិន្តា ដែល​ជា​ដៃគូ​សន្ទនា​ក្នុង​កម្មវិធី "មន្ត​ស្នេហ៍​​សំនៀង" និង​កម្មវិធី​ផ្សេង​ទៀត​ជាមួយ​លោក អ៊ិត សេដ្ឋា ទើប​បាន​ដឹង​ដំណឹង​ដៃគូ​របស់​ខ្លួន​ពលី​ថ្ងៃ​នេះ ដោយ​សារ​នាង​កំពុង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​អ្នក​នាង​ថា ស្លុត​ចិត្ត​ខ្លាំង​មិន​សម​បាត់​ដៃគូ​លឿន​យ៉ាង​នេះ។

នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន អ្នក​នាង យុគ ចិន្តា ថ្លែង​ថា មរណភាព​របស់​ដៃគូ​សន្ទនា​ក្នុង​កម្មវិធី​របស់​នាង ចាក​ចេញ​លឿន​យ៉ាង​នេះ ស្រប​ពេល​ម្សិលមិញ លោក អ៊ិត សេដ្ឋា ទើប​តែ​បាន​និយាយ​តាម Chat ជាមួយ​នាង​ស្រស់​ៗ ប៉ុន្តែ​ថ្ងៃ​នេះ​មច្ចុរាជ​ឆក់​យក​ដួង​វិញ្ញាណ​លោក​ទៅ​បាត់​ភ្លាម​ៗមិន​នឹក​ស្មាន​យ៉ាង​នេះ​សោះ។

“ពិត​ជា​រន្ធត់​និង​សោក​សង្រេង​ជា​ពន់​ពេក​ដែល​បាត់​បង់​ដៃគូ​អត្ថាធិប្បាយ​ដ៏​ល្អ​របស់​ខ្ញុំ ជា​ចុង​ក្រោយ​សូម​ដួង​វិញ្ញាណក្ខន្ធ របស់​បង​បាន​ទៅ​កាន់​សុគិតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ "។

*ប្រវត្តិ​កម្សត់ អ៊ិត សេដ្ឋា...!!!

*ទិដ្ឋភាព​បុណ្យ​សព អ៊ិត សេដ្ឋា រសៀល​នេះ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម