ស្តាប់​សំដី​ វឌ្ឍនាកា​នេះ​ទើប​ដឹង​ថា​ ​នឹក​អ្នក​គាំទ្រ​កម្ពុជា​ខ្លាំងប៉ុណ្ណា​​​

  • 2017-06-05 02:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់​ ​វឌ្ឍនាកា​​ពិត​ជា​នឹក​រលឹក​អ្នក​គាំទ្រ​ និង​ស្រុក​កំណើត​របស់​ខ្លួន​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រូប​គេ​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​ Fujieda MYFC នៅ​ក្រប​ខណ្ឌ​លីគ​លំដាប់​ទី​៣​របស់​ជប៉ុន។ ការ​ចូល​រួម​ជា​មួយ​ក្លឹប​ជប៉ុន​នេះ​​ រូប​គេ​​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ច្រើន​ឡើយ​ ខណៈ​អ្នក​គាំទ្រ​នៅ​កម្ពុជា​អន្ទះសា​ចង់​ឃើញ​រូប​គេ​លេង​យ៉ាង​ខ្លាំង។

ចាន់ វឌ្ឍនាកា មក​ដល់​កម្ពុជា​ម្សិល​មិញ

ការ​មក​ដល់​ប្រទេស​កំណើត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ចាន់ វឌ្ឍនាកា​បាន​និយាយ​ថា​ ៖​«​សម្រាប់​ខ្ញុំ​រំភើប​ខ្លាំង​​ គ្រាន់​តែ​កង់​យន្តហោះ​ចុះ​ដល់​ដី​ភ្លាម​ ខ្ញុំ​មាន​អារម្មណ៍​រំភើប​តែ​ម្តង​។ ខ្ញុំ​ចង់​បង្ហាញ​ការ​លេង​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។ ​ព្រោះ​អី​ជា​ស្រុក​កំណើត​របស់​យើង។ ព្រោះ​ការ​លេង​នៅ​ទី​នេះ​រំភើប​ ហើយ​សប្បាយ​ជាង​រាល់​ដង..»។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល ចាន់ វឌ្ឍនាកា​បាន​មក​ស្រុក​កំណើត​ បន្ទាប់​ពី​ទៅ​ប្រកប​អាជីព​នៅ​ជប៉ុន​កាល​ពី​ដើម​ឆ្នាំ​២០១៧។ នៅ​ចាំ​បាន​ថា ការ​មក​លើក​ទី​មួយ​ដើម្បី​ជួយ​ជម្រើស​ជាតិ​កម្ពុជា​រូប​គេ​បាន​ស៊ុត​ចូល​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​មួយ​គ្រាប់​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ និង​ជួយ​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​ជា​មួយ​ហ្សកដានី​ក្នុង​ពាន​ AFC Asian Cup៕

ទស្សនា​សំដី​របស់ ចាន់ វឌ្ឍនាកា

តាម​ដាន​ព័ត៌មាន ចាន់ វឌ្ឍនាកា ជា​ច្រើន​ទៀត សូម​ចុច​តំណភ្ជាប់​ខាង​ក្រោម

ទិដ្ឋភាព​ ចាន់ វឌ្ឍនាកា​ មក​ដល់​ល្ងាច​មិញ មាន​​ម្តាយ​ និង​បង​ប្អូនទទួល

តារា​បាល់ទាត់​​លេចធ្លោ​​កម្ពុជា ៨​នាក់ ​​មាន​សំណាង​បាន​ទៅ​លេង​នៅបរទេស

អាច​ស្រក់​ទឹក​ភ្នែក ​ល្ងាច​នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់ ចាន់ ​វឌ្ឍនាកា

អត្ថបទ៖ ជាន ចាន់រ៉ា