គួរឲ្យស្ដាយបុគ្គលល្បីល្បាញ ៣រូប ក្នុងសិល្បៈបាត់បង់ជីវិតនៅឆ្នាំ២០១៧
- 2017-06-05 23:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយបុគ្គលល្បីល្បាញ ៣រូប ក្នុងសិល្បៈបាត់បង់ជីវិតនៅឆ្នាំ២០១៧
ចន្លោះមិនឃើញ
គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៧ ដល់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧នេះទូរទស្សន៍ និងផលិតកម្មខ្លះបានបាត់បង់បុគ្គលដែលមានស្នាដៃល្បីល្បាញក្នុងសិល្បៈចំនួន៣រូបជាបន្តបន្ទាប់នៅឆ្នាំ២០១៧នេះ។ បុគ្គលទាំង៣រូបមានស្នាដៃល្បីល្បាញក្នុងសិល្បៈមានអ្នកណាខ្លះ? ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញជូនបុគ្គលទាំង៣រូប ទោះបីស្លាប់ទៅហើយតែបន្សល់ស្នាដៃជាច្រើនដែលកូនខ្មែរក្នុង និងក្រៅសិល្បៈមិនអាចបំភ្លេចបានរួមមាន៖
១/ ពិធីករចាស់វស្សាសម្បូរទៅដោយវោហារសព្ទលោក អ៊ិត សេដ្ឋា បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះនៅមន្ទីរពេទ្យរុស្ស៊ីដោយជំងឺក្រិនថ្លើមយូរបណ្ដាលទៅជាជំងឺមហារីក រួមទាំងជំងឺទឹកនោមផ្អែម។ ការបាត់បង់ជីវិត លោក អ៊ិត សេដ្ឋា ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈសោកស្ដាយយ៉ាងខ្លាំងព្រោះបាត់បង់ធនធានដ៏កម្រមួយនេះ។
២/ លោក អ៊ា វឌ្ឍនា ជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន និងជាស្ថាបនិកក្រុម EV Band បានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅនេះនៅឯមន្ទីរពេទ្យមួយនៃប្រទេសបារាំង ដោយជំងឺបែកទឹកប្រមាត់។ ការស្លាប់របស់លោក ធ្វើឲ្យអ្នកសិល្បៈ និងមហាជនដែលស្គាល់រូបលោកក្រៀមក្រំខ្លាំងបំផុតផងដែរ។
៣ / អ្នកផលិតកម្មវិធីកីឡាដ៏ល្បីល្បាញ និងជាអ្នកនិពន្ធម្នាក់ លោក ម៉ា សេរី បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយជំងឺមហារីកថ្លើម នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ធ្វើឲ្យអ្នកស្នេហាវិស័យកីឡា និងមហាជនជាច្រើនក្ដុកក្ដួលផងដែរពីការបាត់បង់ជីវិតរបស់លោក ម៉ា សេរី៕
ចុចអានរឿងរ៉ាវពាក់ព័ន្ធពួកគាត់ទាំង៣ខាងក្រោមនេះ
ខ្លោចចិត្តណាស់! លោក អ៊ិត សេដ្ឋា លាចាកលោករៀងរហូតហើយ
ទទួលដំណឹង អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន អ៊ា វឌ្ឍនា ស្លាប់ មុន
ម៉ា សេរី លាចាកលោក លាកីឡាហើយ តែសល់ស្នាដៃក្នុងសិល្បៈរាប់មិនអស់