Max Holloway វាយ Jose Aldo ឲ្យដេកត្រឹមទឹក៣ ក្លាយម្ចាស់ខ្សែក្រវាត់ UFC
- 2017-06-05 09:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Max Holloway វាយ Jose Aldo ឲ្យដេកត្រឹមទឹក៣ ក្លាយម្ចាស់ខ្សែក្រវាត់ UFC
ចន្លោះមិនឃើញ
Max 'Blessed' Holloway បានបំបាក់កីឡាករប្រេស៊ីលJose Aldo ឲ្យចុះចាញ់ត្រឹមទឹកទី៣ ក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់ Featherweight ក្នុងកម្មវិធីប្រកួត UFC 212 ប្រព្រឹត្តិទៅកាលពីចុងសប្ដាហ៍។
Aldo ហាក់គ្រប់គ្រងស្ថានការណ៍បានក្នុងទឹក១ ដោយវាយសម្រុកខ្លាំងៗលើ Holloway ស្ទើរតែទៅម្ដងៗទៅហើយ។ ឈានដល់ទឹក២ កីឡាករទាំងចេញអាវុធប្រហាក់ប្រហែល ប៉ុន្តែ Holloway ត្រូវច្រើនជាងរហូតបែកមុខ។ យ៉ាងណាមិញ ក្នុងទឹក៣ បានមានឱកាស Holloway នៅលើ Aldo និងបានវាយខ្លាំងៗទាល់តែអាជ្ញាកណ្ដាលបញ្ឈប់៕