Pepe ​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid ​ហើយ ​ដោយ​អាច​ទៅ​អង់គ្លេស

  • 2017-06-06 01:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pepe ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អេស្ប៉ាញ​ថា​រូបគេ​នឹង​ចាកចេញ​ពី​ក្រុម Real Madrid ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដោយ​អាច​នឹង​ទៅ​លេង​នៅ​អង់គ្លេស​ដែល​កំពុង​មាន​ក្លឹប​ច្រើន​ចង់​បាន​រូបគេ។

ខ្សែ​ការពារ​ខាង​លើ ត្រូវ​បាន​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​ចាប់​អារម្មណ៍ ខណៈ​ដែល PSG ​របស់​បារាំង​នោះ ក៏​ចង់​បាន​ដែរ ប៉ុន្តែ​មិន​ទាន់​ចរចា​គ្នា​នៅ​ឡើយ​ទេ។ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ចង់​បន្ទោស​អ្នក​ណា​ទេ។ អ្វី​ដែល Zidane ​បាន​ធ្វើ​ឱ្យ Real Madrid ​គឺ​ពិត​ជា​អស្ចារ្យ ប៉ុន្តែ​មាន​រឿង​ខ្លះ​ខ្ញុំ​ក៏​មិន​យល់​ដែរ។ ខ្ញុំ​មិន​និយាយ​ពាក្យ​លា ​ជាមួយ Zidane ​និង​ Real Madrid ​ឡើយ ព្រោះ​ពួកគេ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ចាកចេញ​ហើយ”។

Pepe ​ចូល​រួម​ជា​មួយ​ក្រុម Real ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុង​នោះ​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ​បាន​៣​ដង Copa del Rey ​២​ដង ​UEFA Champions League ​៣​ដង ​និង​ ​FIFA Club World Cup ​២​ដង៕

ញាក់​សាច់! អ្នក​ចាំទី​ជម្រើស​ជាតិ​ហ្វីលីពីន​ទៅ​លេង​ឲ្យ​ Cardiff City

​Giroud ​បាន​ក្លាយ​ជា​កីឡាករ​ hat-trick ​ដំបូង​ឱ្យ​បារាំង​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​មក​នេះ

ប្រធាន​ក្លឹប៖ Zidane អាច​នៅ​ Real Madrid ជា​រៀង​រហូត​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ