តារាចម្រៀង Beyoncé ភ័យខ្លាចកូនស្រីច្បង មានអារម្មណ៍ឯកា ដោយសារតែ...
- 2017-06-06 03:07:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង Beyoncé ភ័យខ្លាចកូនស្រីច្បង មានអារម្មណ៍ឯកា ដោយសារតែ...
ចន្លោះមិនឃើញ
ទំហំពោះរបស់ កំពូលតារាចម្រៀងស្រីអាមេរិក Beyoncé កាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្ងៃសម្រាលបុត្រក៏កាន់តែកៀកដែរ។
យ៉ាងណាមិញចំពោះ Beyoncé និងស្វាមី មិនចង់ឲ្យកូនស្រីច្បងរបស់ខ្លួន Blue Ivy មានអារម្មណ៍ថា ពួកគេឈប់គិត ឈប់ស្រលាញ់នាងទេ។ ដូច្នេះហើយ ឪពុកម្ដាយទាំង ២ មានគម្រោងឲ្យកូនចូលមើលម្ដាយអំឡុងពេលសម្រាលបុត្រដែរ។ នេះបើតាម កាសែត The Daily Star។
ប្រភពដដែលបាននិយាយថា៖ "ពួកគេមានការព្រួយបារម្ភថាកូនស្រី អាចនឹងមានអារម្មណ៍ថា ឯកាគ្មានអ្នកខ្វល់ នៅពេលដែលកូនភ្លោះរបស់ពួកគេកើត ដូចនេះក្នុងនាមជាឪពុកម្ដាយ នឹងព្យាយាមឲ្យកូនមានអារម្មណ៍ថាកក់ក្ដៅគ្រប់ពេល”។
បើក្រឡេកទៅមើលគ្រួសារទាំងមូល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ សមាជិកគ្រួសារថ្មី ដែលនឹងមកកាន់ពិភពលោកក្នុងឆាប់ៗខាងមុខនេះ៕
*ចុចអាន៖
-ទ្រព្យសរុបរបស់ Jay-Z និង Beyonce មានរហូតទៅដល់ជាង១ប៊ីលានដុល្លារ
-តារាល្បី! មីក្រូហ្វូនធម្មតាសោះ Beyonce លក់បានដល់ម៉ឺនដុល្លារ