មក​ស្គាល់​សហព័ន្ធ​កីឡា​១០​នេះ​ សុទ្ធ​តែ​មន្ត្រី​ធំ​ជា​ក្បាល​ម៉ាស៊ីន​

  • 2017-06-11 23:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​​កីឡា​ជាតិ​ភាគ​ច្រើន​មាន​ថ្នាក់​ដឹក​នាំ​ជា​មន្ត្រី​រាជការ​ជាន់​ខ្ពស់​ ឧកញ៉ា​ និង​ប្រធាន​ក្រុម​ហ៊ុន​ឯកជន​​ជា​អ្នក​ដឹក​នាំ។ ពេល​នេះ​ Sabay​ ​សូម​បង្ហាញ​​សហព័ន្ធ​កីឡា​ជាតិ​១០​ដែល​​មាន​មន្ត្រី​ជាន់​ខ្ពស់​ជា​ថ្នាក់​ដឹក​នាំ។

១- ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​ អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។

ឯកឧត្តម សៅ សុខា

២- ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សន្តិ​បណ្ឌិត​ នេត​ សាវឿន ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។​

ឯកឧត្តម នេត សាវឿន (រូបថត៖ សហព័ន្ធ​បាល់ទះ​កម្ពុជា)

៣- ​ឯក​ឧម្តម​ទេស​រដ្ឋ​មន្រ្តី​​ ស៊ុន ចាន់ថុល​ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល

៤- ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា។

ឯកឧត្តម ចម ប្រសិទ្ធ (កណ្តាល)

៥- សម្ដេច​ក្រឡា​ហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ និង ប៉េតង់​កម្ពុជា។

៦- ឯក​ឧត្តម​បណ្ឌិត​ ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា។

ឯកឧត្តម ថោង ខុន

៧- ​ឯក​ឧត្ដម​បណ្ឌិត​ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជា​ប្រធាន​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ។​

ឯកឧត្តម ហង់ ជួនណារ៉ុន

៨- ឯក​ឧត្តម​​នាយឧត្ត​ម​សេនីយ៍​ ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា​។

៩- ឯក​ឧត្តម​ នុត សាអាន​ ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រ​យាន​កម្ពុជា។

១០- ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​​ជា​ប្រធាន​​ខេមរៈ​សហព័ន្ធ​ការ៉ាតេដូ​កម្ពុជា។

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម