ខ្សែ​បម្រើ​ Real Madrid ត្រូវ​ចោទ​ថា​បង្ហាញ​កាយវិការ​រើសអើង​ពូជសាសន៍​

  • 2017-06-06 09:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Federico Valverde ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បង្ហាញ​កាយវិការ​រើសអើង​ពូជសាសន៍​ក្នុង​ការ​ប្រកួត​ World Cup យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

Federico Valverde

ការ​ចោទ​លើ​ខ្សែ​បម្រើ​មក​ពី​ក្លឹប​ Real Madrid ឈុតយុវជនកើត​ឡើង​នៅ​ពេល​រូប​គេ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ ពេល​លេង​ទល់​នឹង​ព័រទុយហ្គាល់​ ដោយ​ Valverde អបអរ​ដោយ​យក​ដៃ​ទាញ​ភ្នែក​ឲ្យ​តឹង​ធ្វើ​ត្រាប់​តាម​ភ្នែក​​ជនជាតិ​កូរ៉េខាងត្បូង​។

យ៉ាង​ណា​ក៏​ដោយ​ក្រោយ​កើត​ហេតុការណ៍​នេះ​កីឡាករ​វ័យ​១៨​ឆ្នាំ​បាន​សរសេរ​លើ​ Twitter ថា​ខ្លួន​មិន​បាន​រើសអើង​ពូជសាសន៍​ទេ​ តែ​វា​គ្រាន់​ជា​ការ​អបអរ​ជូន​ដល់​ប្រជាជន​កូរ៉េ​ប៉ុណ្ណោះ។ "ខ្ញុំ​មិន​មាន​បំណង​រើសអើង​ពូជសាសន៍​អ្វី​ឡើយ​ ហើយ​បើ​វា​ជា​ទង្វើ​ខុស​ឆ្គង​ ខ្ញុំ​ពិត​ជា​សុំទោស”៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី