Rain ប៊ិះ​តែ​នឹង​បាន​ដើរ​តួ​ក្នុង​រឿង​ល្បី​មួយ​របស់​ហូលីវូដ​!

  • 2017-06-07 02:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Lee Bum Soo បាន​ប្រាប់​ថា​កំពូល​តារា​ល្បី​កូរ៉េ​ Rain បាន​បដិសេធ​ដើរ​តួ​ក្នុង​រឿង X-Men ដើម្បី​យក​ពេល​វេលា​ទៅ​សម្ដែង​រឿង​កូរ៉េ​វិញ​ដែល​មាន​ចំណង​ជើង​ថា "Uhm Bok Dong"។

តារា​ម្នាក់​នេះ​បាន​បន្ថែម​ទៀត​ថា​ Rain គឺ​ដូច​ជា​តារា​សម្ដែង​ផ្សេងៗ​ទៀត​ដែរ ប៉ុន្ដែ​នៅពេល​ដែល​បាន​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​នៅ​ក្នុង​រឿង​នោះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ Rain គឺ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​តារា​ដែល​មាន​ទេព​កោសល្យ​ម្នាក់ ជាមួយ​នឹង​​អត្តចរិត​ដ៏​ល្អ​របស់​គេ។

#엄복동

A post shared by RAIN♥ (@rain_oppa) on

Rain ហ្វឹកហាត់​សម្រាប់​រឿង "Uhm Bok Dong"

Lee Bum Soo បាន​បន្ថែម​ទៀត​ថា Rain គឺ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​សម្ដែង​ជា​តួ​មួយ​នៅ​ក្នុង​រឿង​ X-Men វគ្គ​ថ្មី​ ដែល​នឹង​ចាប់​ផ្តើម​សម្ដែង​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៧​នេះ ប៉ុន្តែ​ Rain មិន​បាន​ទទួល​យក​ការ​ផ្តល់​ឲ្យ​នោះ​ទេ ដោយ​សម្រេច​ចិត្ត​ថត​រឿង "Uhm Bok Dong” វិញ​ដែល​នឹង​ថត​នៅ​ខែ​សីហា​ឆ្នាំ​នេះ​វិញ៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី