ថ្មីបំផុត! ម្ដាយរបស់T.O.P និយាយទាំងទឹកភ្នែកថា កូនខ្លួនកំពុងតែជិតស្លាប់
- 2017-06-07 04:16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! ម្ដាយរបស់T.O.P និយាយទាំងទឹកភ្នែកថា កូនខ្លួនកំពុងតែជិតស្លាប់
ចន្លោះមិនឃើញ
ម្ដាយរបស់ T.O.P ទើបតែបានបញ្ចេញមតិខ្លះៗ ទាក់ទងនឹងអាការៈរបស់កូនប្រុស ដោយបាននិយាយថាពេលនេះលោកកំពុងតែមានស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់ "ជិតស្លាប់"។
មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីមិនសប្បាយចិត្តនោះទេ ពេលដែលសារព័ត៌មានទាំងឡាយ បានចុះផ្សាយពីរឿងទាក់ទងនឹងកូនប្រុសខ្លួនថា គ្រាន់តែដេកនៅមន្ទីរពេទ្យធម្មតាមិនមានអ្វីធ្ងន់ធ្ងរ។ អ្នកស្រីបានអង្វរឲ្យសារព័ត៌មានទាំងនោះបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយបាននិយាយទាំងហូរទឹកភ្នែកថាឈប់ធ្វើបែបនេះទៀតទៅ។
អ្នកស្រីបានបន្តទៀតថា T.O.P កំពុងតែស្ថិតនៅស្ថានភាពធ្ងន់ធ្ងរនិងមិនទាន់ដឹងខ្លួននៅឡើយ។ សម្រាប់ពេលនេះនាងបានប្រាប់ថា T.O.P កំពុងស្ថិតនៅស្ថានភាពជិតស្លាប់ ដោយកំពុងបំពាក់អុកស៊ីហ្សែន។ ម្ដាយ T.O.P បន្តថា៖ "ដោយសារតែខ្វះអុកស៊ីហ្សែន គេប្រហែលជាមានបញ្ហាខួរក្បាល"។
ផលិតកម្ម YG ក៏មិនសប្បាយចិត្តនឹងព័ត៌មានមិនពិតទាំងនោះដែរ ដោយបញ្ចេញសេចក្ដីថ្លែងការមួយបញ្ជាក់ពីបញ្ហានេះ។ ក្នុងនោះក៏បានបញ្ជាក់ដែរថា ពេលនេះគ្រួសារនិងបងប្អូនជិតស្និទ្ធកំពុងតែនៅក្បែរ T.O.P៕
ចុចអាន៖