Barca ចង់​ឲ្យ​ Neymar បាន​សញ្ជាតិ​អេស្ប៉ាញ​ដោយ​សារ​ច្បាប់​មួយ​របស់​ La Liga

  • 2017-06-08 02:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona រំពឹង​ថា​ Neymar នឹង​បាន​សញ្ជាតិ​អេស្ប៉ាញ​ឆាប់ៗ​ដើម្បី​ឲ្យ​ក្លឹប​អាច​បញ្ចូល​កីឡាករ​មក​ពី​ទ្វីប​ក្រៅ​អឺរ៉ុប​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម។​

Neymar

យោង​តាម​ច្បាប់​ក្របខ័ណ្ឌ​ La Liga គឺ​កំណត់​ឲ្យ​ក្លឹប​នីមួយៗ​មាន​កីឡាករ​មក​ពី​ទ្វីប​ក្រៅ​អឺរ៉ុប​ (អាមេរិកឡាទីន, អាស៊ី​ ឬ​អាហ្វ្រិក...) តែ​៣​នាក់​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ Barcelona គឺ​គ្រប់​ចំនួន​ហើយ​មាន​ដូច​ជា Neymar, Luis Suarez និង​ Marlon Santos។

Neymar សញ្ជាតិ​ប្រេស៊ីល​ បាន​លេង​នៅ​អេស្ប៉ាញ​៤​ឆ្នាំ​​ក្នុង​នាម​ជា​កីឡាករ​បរទេស ដូច្នេះ​អាច​ស្នើ​​សុំ​សញ្ជាតិ​បាន។ មែនទែន​ទៅ​តាម​ច្បាប់​អេស្ប៉ាញ​កីឡាករ​ដែល​មក​ពី​ប្រទេស​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​អេស្ប៉ាញ​មាន​សិទ្ធ​សុំ​សញ្ជាតិ​តាំង​ពី​ស្នាក់​នៅ​ប្រទេស​នេះ​បាន​២​ឆ្នាំ​មក​ម្ល៉េះ។

Lionel Messi ដែល​កើត​នៅ​អាហ្សង់ទីន​ មាន​សញ្ជាតិ​អេស្ប៉ាញ​ក្នុង​​ឆ្នាំ​២០០៥​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៩​ឆ្នាំ​មក​លេង​នៅ​ Barcelona តាំង​ពី​ឆ្នាំ​២០០១ ដូច្នេះ​ហើយ​ទើប​រូប​គេ​មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​បញ្ជី​កីឡាករ​ក្រៅ​ទ្វីប​អឺរ៉ុប៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន