បន្ទាប់​ពី​បង្ហាញមុខ​​២ឆ្នាំ​​ TWICE ទទួល​បាន​តំណែង​កំពូលមួយមិនគួរឲ្យជឿ

  • 2017-06-08 03:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី​ TWICE ​របស់​ផលិត​កម្ម JYP Entertainment បាន​ត្រូវ​គេ​ដាក់​ងារ​ជា​ក្រុម​ចម្រៀង​ប្រចាំ​ប្រទេស​កូរ៉េ​ ដែល​ពួក​គេ​ចំណាយ​ពេល​២ឆ្នាំ​តែ​ប៉ុណ្ណោះ​សម្រាប់​ទទួល​បាន​ងារ​នេះ។

TWICE ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ក្នុង​អំឡុង​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ មិន​ថា​ជា​បំបែក​កំណត់​ត្រា​ក្នុង​តារាង​ចម្រៀង​ ទទួល​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស និង​បង្កើន​ការ​លក់​របស់​ផលិតកម្ម​ JYP Entertainment។ ពួក​គេ​ទទួល​បាន​ងារ​នេះ​ពី​កម្មវិធី​​ទូរទស្សន៍​ជា​ច្រើន​ទូ​ទាំង​ប្រទេស​និង​សារព័ត៌មាន​ជា​ច្រើន​ផង​ដែរ។

ជាមួយ​នឹង​បទ​ចម្រៀង​ដំបូង​ (Debut) របស់​គេ​គឺ​បទ "Ohh-Ahh” និង​បទ​ល្បីៗ​ដូច​ជា "Cheer Up” និង "TT” TWICE បាន​ឆក់​យក​បេះ​ដូង​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ប្រទេស​កូរ៉េ។

ចំណែក​ឯ​បទ​ចម្រៀង​ថ្មី "Signal” របស់​ពួក​គេ​គឺ​នៅ​តែ​កំណត់​ថា​ ពួកគេ​គឺ​ជា​ក្រុម​ចម្រៀង​ស្រី​កំពូល​នៅ​ប្រទេស​កូរ៉េ។ TWICE បាន​បំបែក​ឯកត្តកម្ម​ជា​ក្រុម​ចម្រៀង​ស្រី​ដែល​មាន​អ្នក​ចូល​មើល​វីដេអូ​ចម្រៀង​នៅ​លើ YouTube ច្រើន​ជាង​គេ​បំផុត។ ក្នុង​រយៈ​ពេល​តែ​ជាង​១ឆ្នាំ​ TWICE បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​កំពូល​និង​សកម្ម​បំផុត​នៅ​ក្នុង​ K-Pop និង​មើល​ទៅ​ដូច​ជា​មិន​ងាយ​ថម​ថយ​នោះ​ទេ៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ