ព័ត៌មានថ្មីចុងក្រោយ! ម្ដាយ T.O.P ផ្ដល់ដំណឹងសំខាន់ពីស្ថានភាពកូនពេលនេះ
- 2017-06-08 08:22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានថ្មីចុងក្រោយ! ម្ដាយ T.O.P ផ្ដល់ដំណឹងសំខាន់ពីស្ថានភាពកូនពេលនេះ
ចន្លោះមិនឃើញ
ព័ត៌មានចុងក្រោយដែលទើបទទួលបាន ទាក់ទងនឹងស្ថានភាពរបស់តារាចម្រៀង T.O.P នោះគឺ ពេលនេះ លោកដឹងខ្លួនហើយ។
បើតាមវិបសាយព័ត៌មាន Star News បានថ្លែងថា ម្ដាយរបស់តារាប្រុសរូបនេះបានទៅមើលកូន នៅមន្ទីរពេទ្យ ម៉ោង ១២:៣០នាទី ថ្ងៃទី ០៨ ខែមិថុនា។ លោកស្រីមិនសូវខ្វល់ពីសំណួរផ្សេងៗរបស់អ្នកកាសែតទេ ប៉ុន្តែគ្រាន់តែឆ្លើយមួយម៉ាត់ថា T.O.P បានធូរស្រាលខ្លះហើយ និងបានបើកភ្នែក ថែមទាំងអាចចំណាំលោកស្រីបានទៀតផង។
នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រទាំងឡាយ របស់តារាប្រុសរូបនេះ ដែលមានការព្រួយបារម្ភ និងចង់ជ្រាបពីព័ត៌មានថ្មីចុងក្រោយទាក់ទងនឹងស្ថានភាពរបស់ តារាសំណព្វចិត្តពួកគេ៕
*ចុចអាន៖
-ថ្មីបំផុត! ម្ដាយរបស់T.O.P និយាយទាំងទឹកភ្នែកថា កូនខ្លួនកំពុងតែជិតស្លាប់
-ព័ត៌មានទាន់ហេតុការណ៍! T.O.P ត្រូវបានបញ្ជូនចូលពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ