​ច្បាស់​ជា​ចូល​ចិត្ត​ភព​អង្គារ​ ពេល​ដឹង​រឿង​រ៉ាវ​ទាំង​នេះ​ហើយ

  • 2017-06-08 08:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​មនុស្ស​បាន​ជាន់​ភព​អង្គារ​ក៏​ពិត​មែន​ ប៉ុន្តែ​តាម​រយៈ​ការ​បញ្ជូន​យាន​អវកាស​ ក៏​ដូច​ជា​បង្ហោះ​ផ្កាយ​រណប ​ក្នុង​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ គេ​អាច​ដឹង​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ​ៗ​ពី​ភព​ក្រហម​មួយ​នេះ។​​

​​​ផ្ទៃ​ក្រឡា​

ភព​អង្គារ​មាន​ផ្ទៃ​ក្រឡា​​ស្ទើរ​តែ​ប៉ុន​នឹង​ទំហំ​ផ្ទៃ​ដី​គោក​​ដែល​មាន​លើ​ភព​ផែនដី​ ដោយ​មិន​គិត​រាប់​បញ្ចូល​ទាំង​ផ្ទៃ​ទឹក​លើ​ភព​ផែនដី​នោះ​ទេ។

សីតុណ្ហភាព និង បរិយាកាស

សីតុណ្ហភាព​​​ខាង​ក្រៅ​ជា​មធ្យម​នៅ​លើ​ភព​អង្គារ​គឺ -៦២ អង្សា​សេ ដែល​ត្រជាក់​ជាង​លើ​ផែនដី​ច្រើន។ ចំណែក​បរិយាកាស​ភព​អង្គារ​មាន​​ផ្ទុក​​ដោយ​សារធាតុ​កាបូនឌីអុកស៊ីត​ច្រើន​ជាង​គេ ដែល​បរិយាកាស​ផែនដី​មាន​សារធាតុ​នេះ​តែ ០,០៤% ប៉ុណ្ណោះ។

ជ្រលង​ជ្រោះ​

ជ្រលង​ជ្រោះ​ Valles Marineris ​នៃ​​ភព​អង្គារ​មាន​ជម្រៅ​​ជាង ៧ គីឡូម៉ែត្រ និង មាន​ប្រវែង​ដល់​ ៤ ០០០ គីឡូម៉ែត្រ ធ្វើ​ឲ្យ​វា​ជាប់​ជា​ជ្រលង​ជ្រោះ​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

មហា​សមុទ្រ

នៅ​លើ​ភព​អង្គារ​ធ្លាប់​មាន​ប្រភព​ទឹក​ដែល​ជា​មហាសមុទ្រ​ ប៉ុន្តែ​បើ​គិត​ទៅ​មាន​ទឹក​ស្មើ​នឹង ១,៥% នៃ​បរិមាណ​ទឹក​សរុប​លើ​ផែនដី​តែ​ប៉ុណ្ណោះ។

ស៊ូណាមិ​

​មហាសមុទ្រ​ភព​អង្គារ​ក៏​មាន​រលក​យក្ស​ស៊ូណាមិ​ដូច​លើ​ភព​ផែនដី​ដែរ ហើយ​​រលក​ស៊ូណាមិ​ដែល​ខ្ពស់​​ជាង​គេ​មាន​កម្ពស់​ដល់​ ១២០ ម៉ែត្រ។​​

ភ្នំ​ភ្លើង

​ភ្នំ​ភ្លើង ​​​​​Olympus Mons លើ​ភព​អង្គារ​​មាន​កម្ពស់​ខ្ពស់​ជាង​ពីរ​ដង​នៃ​​​ភ្នំភ្លើង Mauna Loa។

បេសកកម្ម​

បេសកកម្ម​ទៅ​កាន់​​ភព​អង្គារ​គឺ​​មិន​ស្រួល​ឡើយ ដោយ​ពាក់​កណ្ដាល​នៃ​បេសកកម្ម​គឺ​ត្រូវ​បាន​បរាជ័យ៕

ចុចអាន៖

​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី