គង់ សុជាតិ​ ចង់​បាន​កូន​ភ្លោះ​បន្ថែម​ទៀត​តែ​ ជា វិបុល បែរ​ជា...

  • 2017-06-08 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​​​ក្នុង​ពេល​នេះ​អ្នក​នាង គង់ សុជាតិ ទទួល​បាន​កូន​​ស្រី​១​នាក់​​​​ជា​ចំណង​​ដៃ​លើក​ដំបូង​ជាមួយ​ ជា វិបុល ក៏​ដោយ​នាង​​នៅ​តែ​ប្រាថ្នា​ចង់​បាន​កូន​​ភ្លោះ​ទៀត​ តែ​ស្វាមី​បែរ​​ជា​អត់​ទាន់​ចង់​បាន​។

អ្នកនាង គង់ សុជាតិ បាន​ប្រាប់​ថា​ Sabay ថា​នៅ​ពេល​នេះ​ប៉ា​ម៉ាក់​ក្មេក​​ពិត​ជា​ចង់​បាន​ចៅ​ខ្លាំង​​ ដើម្បី​ឲ្យ​មាន​គ្នា​លេង​កុំ​ឲ្យ​អផ្សុក​​តែ​ប្ដី​នាង​មិន​អាច​ធ្វើ​តាម​​ការ​ស្នើ​សុំ​របស់​ប៉ា​ម៉ាក់​ក្មេក​បាន​ទេ​ ​ក្រោម​ហេតុ​ផល​ថា​​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​​យក​កូន​។ ម្យ៉ាង​ទៀត​ពេល​នេះ​កូន​ស្រី​​ទើប​តែ​មាន​អាយុ​៥​ខែ​។

“មិន​មែន​តែ​ប៉ា​ម៉ាក់​ក្មេក​ខ្ញុំ​ទេ​ ដែល​ចង់​បាន​​ចៅ​សូម្បី​តែ​ខ្ញុំ​ក៏​ចង់​បាន​ដែរ​ គឺ​ចង់​បាន​កូន​ភ្លោះ​​ស្រី​តែ​​ម្ដង​តែ​​ស្វាមី​នាង​ខ្ញុំ​គាត់​ថា​ចាំ​កូន​ស្រី​បាន​អាយុ​៣​ ឆ្នាំ​ចាំ​យក​ទៀត​ គាត់​ថា​យក​តែ​១​ទៀត​គឺ​គ្រប់​គ្រាន់​ហើយ​អត់​ចង់​បាន​ភ្លោះ​អី​ទេ​ ព្រោះ​គាត់​គិត​ពី​សម្រស់​ និង​សុខភាព​របស់​ខ្ញុំ​"។ នេះ​បើ​តាម​អ្នក​នាង​ គង់ សុជាតិ ថ្លែង​បញ្ជាក់​។

គង់​ សុជាតិ បន្ថែម​ថា​ កូន​ទី១​ដែល​ជា​ដំណក់​ឈាម​​ជាមួយ​ ជា វិបុល ​ចាប់​តាំង​ពី​ពរ​ពោះ​រហូត​មក​ដល់​​ពេល​សម្រាល​បាន​នាំ​សំណាង​យ៉ាង​ច្រើន​ដល់​រូប​នាង​ និង​ស្វាមី​​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

ចុចអាន៖​ ព័ត៌មាន​ពាក់​ព័ន្ធ​ គង់ សុជាតិ

ចុច​អាន​រឿង​រ៉ាវ​តារា​ជាតិ​

ចុចអាន​៖បញ្ហា​តារ​ា​ជាតិ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម