មោទនភាពព្រឹទ្ធាចារ្យ​​ចាប៉ី​ដង​វែង គង់ ណៃ ទទួល​បាន​ពាន​អស្ចារ្យ​មួយ​ពី​ ជប៉ុន

  • 2017-06-08 09:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​ស្ថានទូត​ជប៉ុន​ប្រចាំនៅ​កម្ពុជា​បាន​ប្រកាស​​ថា​លោក គង់ ណៃ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ ទទួល​បាន​ ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌ ​ហ្វឹគឹអុកា​២០១៧​ នេះហើយ។

ពាន​រង្វាន់​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០​ មក​ម្លេះ ​​នៅ​ទីក្រុង​ ហ្វឹគឹអុកា​ ប្រទេស​ជប៉ុន​ដែល​បាន​ និង​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ជាមួយ​បណ្ដា​ប្រទេស​នានា ​ក្នុង​តំបន់​អាស៊ី រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ ពាន​រង្វាន់​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ ​ឆ្នើម​ក្នុង​តំបន់​អាស៊ី​ ពាក់ព័ន្ធ​ផ្នែក​ អប់រំ សិល្បៈ និង​វប្បធម៌។

កន្លង​មក​ពាន​រង្វាន់​នេះ​លោក ឆេង ផុន អតីត​រដ្ឋមន្ត្រី​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង​ជា​អ្នកនិពន្ធ​រឿង​ល្ខោន​ដែល មាន​ជំនាញ​ខ្ពស់​ ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ នេះ​ក្នុង​ឆ្នាំ​ ១​៩៩៧ ហើយ​លោក អាំង ជូលាន នវវិទូ​ដ៏​ចំណាន និង​ជា​អ្នក​ស្រាវ​ជ្រាវ​ខេមរ​សិក្សា​បាន ទទួល​ពានរង្វាន់នេះក្នុងឆ្នាំ២០១១ ផង​ដែរ៕ ​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម