ដំណឹងផ្លូវការថា Galaxy Note8 គ្មានទ្រនាប់ស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់
- 2017-06-09 03:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងផ្លូវការថា Galaxy Note8 គ្មានទ្រនាប់ស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់
ចន្លោះមិនឃើញ
Samsung បានប្រកាសចេញ Galaxy S8/S8+ ដោយមានទ្រនាប់ស្កេនក្រយៅដៃនៅផ្នែកខាងក្រោយ ដោយសារតែមិនអាចយកទ្រនាប់ស្កេននេះទៅបង្កប់នៅក្រោមអេក្រង់ខាងមុខបាន។ ពេលនេះក្រុមហ៊ុននៅតែជួបបញ្ហាជាមួយនឹងការផលិតបច្ចេកវិទ្យានេះ ហើយ Galaxy Note 8 ក៏នឹងមិនមានទ្រនាប់ស្កេនក្រយៅដៃនៅក្រោមអេក្រង់ដូច Galaxy S8/S8+ យ៉ាងអ៊ីចឹងដែរ។
មន្ត្រីផ្លូវការនៃ Samsung Electronics បានលើកឡើងថា ៖ "យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពាក់អេក្រង់ដែលមានបង្កប់ដោយទ្រនាប់ស្កេនក្រយៅដៃលើ Galaxy Note 8 ប៉ុន្តែយើងសម្រេចចិត្តថានឹងមិនបំពាក់អេក្រង់នេះលើស្មាតហ្វូនស៊េរីថ្មីនេះឡើយ ដោយសារតែបញ្ហាបច្ចេកទេសមួយចំនួន ដូចជាបញ្ហាសុវត្ថិភាពជាដើម”។ Samsung Electronics នឹងបន្តការស្រាវជ្រាវ និងអភិវឌ្ឍជាមួយនឹងក្រុមហ៊ុនដទៃដូចជា CrucialTec ដែលខ្លាំងខាងបច្ចេកវិទ្យានេះ។ CrucialTec ជាក្រុមហ៊ុនកូរ៉េខាងត្បូងដែលផលិត Trackpad សម្រាប់កុំព្យូទ័រ និងទ្រនាប់ស្កេនក្រយៅដៃដ៏ធំមួយ។
Galaxy Note8 ដែលគេជឿថានឹងមានអេក្រង់ និង រូបរាងស្រដៀងនឹង Galaxy S8/S8+ រំពឹងថានឹងបង្ហាញមុន ការចាប់ផ្ដើមកម្មវិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា IFA ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៦ ខែកញ្ញា៕
ចុចអាន៖
Nokia ចេញលិខិតអញ្ជើញផ្លូវការ ច្បាស់ហើយថានឹងលេចមុខជាថ្មីសម្រាប់អ្នកគាំទ្រកម្ពុជា
ឃើញរូប OnePlus 5 ផ្លូវការ អ្នកគាំទ្រខ្លះស្រងាកចិត្ត ថាចម្លង Apple
ស្វែងយល់ពីពាក្យ Restart, Reboot និង Power On/Off សម្រាប់ iPhone