ឮ​​មាន​​ពិព័រណ៍​លើ​ទីលាន​ខេត្ត​ក្រចេះ​ យុវជន​សំណូម​ពរ​ឲ្យ​បង្វែរ​ទៅ​ទី​តាំង​ផ្សេង​

  • 2017-06-09 08:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ក្នុង​ខេត្ត​ក្រចេះ​សំណូមពរ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ខេត្ត​បង្វែរ​ទីតាំង​ពិព័រណ៍​ បន្ទាប់​ពី​លេច​ឮ​ដំណឹង​ថា​ មន្ទីរ​អប់រំ​ និង​អាជ្ញាធរ​ខេត្ត​ នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​​ឯកជន​តាំង​ពិព័រណ៍​ថៃ​​នៅ​លើ​ទី​​ទីលាន​បាល់ទាត់​ខេត្ត​នេះ។

តាម​ព័ត៌មាន​ដែល​យុវជន​ក្នុង​ខេត្ត​ទទួល​បាន​គឺ​ទីលាន​បាល់ទាត់​ខេត្ត​គឺ​ជា​ទីតាំង​ដែល​ត្រូវ​ដាក់​ពិព័រណ៍​រយៈ​ពេល​មួយ​សប្ដាហ៍។ ក្នុង​ឆ្នាំ​កន្លង​មក​ខេត្ត​ក្រចេះ​តែង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ជា​រឿយ​ៗ​ ហើយ​តែង​បន្សល់​នៅ​អំបែង​ដប​ស្រាបៀរ​ ចង្កាក់​សាច់​គោ​ ចង្កឺះ​ និង​ បែក​ភក់​ ក្រឡុក​ស្នាម​កង់​ឡាន​ម៉ូតូ​ក្នុង​ទីលាន​ជា​និច្ច​ បើ​ទោះ​មាន​ការ​ប្រមូល​សំរាម​ក៏​ដោយ។ សកម្មភាព​កីឡា​លើ​ទីលាន​បាល់ទាត់​តែង​ត្រូវ​ផ្អាក​ ជាក់​ស្តែង​ក្នុង​ចុង​ឆ្នាំ​២០១៥​ ត្រូវ​ផ្អាក​ជិត​៥​ខែ​ និង​កំឡុង​ឆ្នាំ​២០១៦​ ត្រូវ​ផ្អាក​ជិត​៣​ខែ។

បច្ចុប្បន្ន​​កីឡា​បាល់ទាត់​ក្នុង​ខេត្ត​កំពុង​មាន​ការ​ផុលផុស​ខ្លាំង​ ដែល​កន្លង​មក​ថ្មី​ៗ​នេះ​មាន​ក្រុម​ចូល​រួម​ប្រកួត​ពាន​រហូត​ដល់​១៥​ក្រុម​ មាន​ការ​ប្រកួត​មិត្តភាព​ជា​រៀង​រាល់​សប្ដាហ៍​ ហើយ​ក្រុម​ខ្លះ​មាន​បណ្តុះ​បណ្តាល​យុវជន​ថ្នាល​អាយុ​ក្រោម​១៣​ឆ្នាំ​ផង​ដែរ​។ ពិត​ណាស់​តាម​ផែន​ការ​ជាតិ​សម្រាប់​ត្រៀម​កីឡា​អាស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២៣​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់​ខេត្ត​បំផុស​ចលនា​កីឡា​គ្រប់​ប្រភេទ​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ។

ពេល​នេះ​យុវជន​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ចាប់​ផ្តើម​ធ្វើ​រឿង​នេះ​ហើយ។ អ្វី​ដែល​ជា​សំណូម​ពរ​គឺ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រឹង​ប្រែង​នេះ។ ប្រសិន​បើ​មិន​បាន​ជួយ​ឧបត្ថម្ភ​អ្វី​ សូម​កុំ​តែ​បំបាក់​ទឹក​ចិត្ត​ពួក​គាត់​បាន​ហើយ។ ជម្រើស​ទី​តាំង​ផ្សេង​ទៀត​ដែល​អាច​ដាក់​តាំង​ពិព័រណ៍​ខ្មែរ-ថៃ​បាន​ដូច​គ្នា​គឺ​នៅ​សួន​កុមារ​ក្នុង​បរិវេណ​ មន្ទីរ​វប្បធម៌​ដូច​ធ្លាប់​ធ្វើ​កន្លង​មក។

លោក មាន មានិត ប្រធាន​ក្រុម​បាល់ទាត់​ Kratie FC បាន​លើក​ឡើង​ថា​ ៖«សំណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ នឹង​ការ​គ្រប់​គ្រង​ទីលាន​បាល់ទាត់​ មេត្តា​បង្វែរ​ទីតាំង​សម្រាប់​ដាក់​តាំង​ដែល​គ្រោង​ពិព័រណ៍ ​ទៅ​កន្លែង​ផ្សេង​ ទុក​ទីលាន​សម្រាប់​យុវជន​លេង​កីឡា​ដើម្បី​បំផុស​ ចលនា​បាល់ទាត់​ក្នុង​ខេត្ត​​ឲ្យ​​រីក​ចំរើន​ឡើង​វិញ​ប្រហាក់​ប្រហែល​ជំនាន់​មហា​គ្រុឌ​ ជា​ពិសេស​ការ​បំផុស​ ឲ្យ​មាន​ឈុត​ថ្នាល​ដើម្បី​រួម​ចំណែក​បណ្ដុះ​ធនធាន​សម្រាប់​ Seagame ២០២៣»។

យុវជន​ គុន​ ម៉ុង សមាជិក​ក្រុម​បាល់ទាត់​ព្រាប​ស​បាន​និយាយ​ថា ៖«

ចំណែក​យុវជន​​ ដាំង សុភារាក់​ ប្រធាន​ក្រុម​ UME Kratie បាន​និយាយ​ថា ៖«

អត្ថបទ៖ មាន មានិត