គូពិសេស! ប្រេស៊ីលត្រៀមប៉ះអាហ្សង់ទីនល្ងាចនេះ តែអវត្តមាន Neymar
- សុក្រ, 9 មិថុនា 2017 03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូពិសេស! ប្រេស៊ីលត្រៀមប៉ះអាហ្សង់ទីនល្ងាចនេះ តែអវត្តមាន Neymar
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិប្រេស៊ីល នឹងធ្វើការប្រកួតមិត្តភាពជាមួយជម្រើសជាតិអាហ្សង់ទីននៅល្ងាចម៉ោង៥:០៥ នេះ ដែលរៀបចំប្រកួតក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
មុនការប្រកួតមកដល់ក្រុមទាំងពីរបានប្រមូលផ្ដុំក្នុងជំរំហ្វឹកហាត់រៀងខ្លួន ប៉ុន្តែអ្នកនាំលេងឆ្នើមរបស់អាហ្សង់ទីនកីឡាករ Lionel Messi ហាក់ដូចមិនសាំនឹងអាកាសធាតុ ដោយសារត្រជាក់ពេក។ អ្វីដែលជារឿងចាប់អារម្មណ៍នឹងសោកស្ដាយសម្រាប់អ្នកគាំទ្រ កីឡាករពោរពេញដោយទេពកោសល្យ Neymar មិនមានវត្តមានជាមួយក្រុមប្រេស៊ីលទេ ព្រោះជាប់សម្រាកលំហែកាយ។
ក្នុងជំនួបដ៏ពិសេសដែលធ្វើឡើងនៅ Melbourne Cricket Ground នេះ Thiago Silva នឹងវិលត្រលប់ក្នុងជម្រើស១១នាក់វិញក្រោមការជ្រើសរើសរបស់លោក Tite ក្រោយបាត់តំណែងក្រោមការដឹងនាំរបស់លោក Dunga។ នេះការជាការដឹកនាំក្រុមអាហ្សង់ទីនប្រកួតដំបូងរបស់លោក Jorge Sampaoli ចាប់តាំងពីតែងតាំងកាលពីចុងខែ ឧសភា។ ប្រវត្តិ៥ប្រកួតចុងក្រោយ ប្រេស៊ីលឈ្នះ៣ ស្មើគ្នាម្ដង អាហ្សង់ទីនឈ្នះ១៕
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
ចុចអាន៖
Messi សរសើរ Ronaldo ថាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំងឡើងៗ
Harry Kane ចង់ដេញជាមួយ Ronaldo និង Messi ឈ្នះ Ballons d'Or