Nadal សាង​ប្រវត្តិសាស្ត្រ​លើក​ពាន French Open លើក​ទី​១០

  • 2017-06-12 01:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​លើក​ពាន​ French Open ជា​លើក​ទី​១០​យ៉ាង​ភ្ញាក់​ផ្អើល​ក្រោយ​យក​ឈ្នះ​ Stan Wawrinka នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ទីក្រុង​ប៉ារីស។

Nadal

អ្នក​វាយ​តេន្នីស​វ័យ​៣១​ឆ្នាំ​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​ដោយ​ផ្ដួល​កីឡាករ​សញ្ជាតិ​ស្វីស​ដោយ​លទ្ធផល​ ៦-២, ៦-៣ និង ៦-១ កាល​ពី​ថ្ងៃ​ម្សិល​មិញ។ Nadal បាន​ក្លាយ​ជា​កីឡាករ​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយ​តេន្នីស​ដែល​អាច​ឈ្នះ​ពាន Grand Slam ១០​ដង​ពី​កម្មវិធី​តែ​មួយ។

Nadal មាន​រហស្សនាម​ថា​ស្ដេច​លើ​ទីលាន​ដី​ក្រហម​ ធ្លាប់​លើក​ពាន​ Grand Slam ១៥​ដង​គិត​ទាំង​បួន​កម្មវិធី​ក្នុង​នោះ​មាន French Open ១០​ដង, Australian Open ១ដង, Wimbledon ២ដង និង​ US Open ២ដង៕

Wawrinka

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន