រឿងពីមុនលែងខ្វល់! Katy Perry ចង់ផ្សះផ្សាជាមួយ Taylor Swift វិញ

  • 2017-06-12 02:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​ ៣​ឆ្នាំ​មក​ហើយ​ដែល​ទំនាក់ទំនងរបស់តារា​ចម្រៀង​ Katy Perry និង​ Taylor Swift មាន​ភាព​ល្អក់កករ​ជាមួយ​គ្នា​ មិន​អស់​មិន​ហើយ ប៉ុន្តែ​ដំណឹង​ល្អ​មួយ​បាន​កើត​ឡើង​ ចេញ​ពី​មាត់​ម្ចាស់​ បទ "Roar” កាល​ពី​ពេល​ថ្មីៗ​នេះ។

តារា​ចម្រៀង​ និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​អាមេរិក​ Katy Perry បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​មុន​ អំឡុង​ពេល​កម្មវិធី​ផ្សាយ​ផ្ទាល់​ “Witness World Wide” ថា​ នាង​ចង់​បញ្ចប់​ជម្លោះ​រយៈ​ពេល​ ៣​ឆ្នាំ​ជាមួយ​ Taylor Swift។

ពេល​នោះ​តារា​ស្រី​រូប​នេះ​បាន​និយាយ​ថា​៖ "ខ្ញុំ​លើកលែង​ទោស​ឲ្យ​នាង​ ហើយ​ក៏​សុំទោស​នូវ​រាល់​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ដាក់​នាង​ ហើយ​ក៏​សង្ឃឹម​ថា​ នាង​ក៏​ដូច​ជា​ខ្ញុំ​ដែរ”។

នាង​ក៏​បាន​បន្ថែម​ទៀត​ថា​៖ "អ្នក​ដឹង​ទេ? ខ្ញុំ​ស្រលាញ់​នាង​ (Taylor Swift) ថែម​ទាំង​ចង់​ឲ្យ​នាង​ក្លាយ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​ទៀត"។

តាម​រយៈ​បំណង​របស់​នាង​ គឺ​ពិតជា​បង្ហាញ​ច្បាស់ថា​ តារា​ស្រី​រូប​នេះ​ចង់​ចាប់ផ្ដើមជាថ្មីជាមួយ​ Taylor ណាស់​ ហើយ​នាង​ក៏​ព្រម​លើកលែង​ និង​បំភ្លេច​រឿង​មិន​ល្អ​កន្លង​មក​ដែល​ធ្លាប់​មាន​ពីមុន​ដែរ។

នេះ​ជា​ដំណឹង​ដ៏​រីករាយ​មួយ​ សម្រាប់​អ្នក​គាំទ្រ​តារា​ចម្រៀង​ទាំង​ ២​នៅ​ពេល​ ដឹង​ថា​តារា​សំណព្វ​ចិត្ត​របស់​ពួកគេ​វិល​មក​ចាប់​ដៃ​គ្នា​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ដូច​មុន​វិញ៕

*ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម