Katy Perry ថា​មិន​ពេញ​ចិត្ត​រឿង Taylor Swift បង្ខូច​ឈ្មោះ​ខ្លួន

  • 2017-06-09 03:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Katy Perry នៅ​តែ​មិន​សុខ​ចិត្ត​ជាមួយ​នឹង​​ Taylor Swift បន្ទាប់​ពី​បាន​ជីក​កកាយ​រឿង​ជម្លោះ​របស់​អ្នក​ទាំង​ពីរ​ថ្មីៗ​នេះ។

តារា​ចម្រៀង​ Katy Perry

ជម្លោះ​របស់ Katy និង​ Taylor គឺ​​មាន​រយៈ​ពេល​៥​ឆ្នាំ​ហើយ ដោយ​សារ​តែ​ Taylor ខឹង​រឿង​អ្នក​រាំ​របស់​នាង​ ៣​នាក់​បាន​ឈប់​ធ្វើការ​ជាមួយ​ខ្លួន​ហើយ​ទៅ​រាំ​ឲ្យ Katy Perry វិញ។ រឿង​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​ Taylor Swift សរសេរ​បទ​ចម្រៀង "Bad Blood” ដែល​ជា​បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង។

តារា​ចម្រៀង Taylor Swift

មក​ដល់​ត្រឹម​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​មាន​ភាព​ល្អក់​កករ​នឹង​គ្នា ព្រោះ Katy នៅ​តែ​គិត​ថា​មិត្ត​ចាស់​របស់​នាង​គឺ Taylor ត្រូវ​តែ​សុំទោស​នាង​មុន បើ​សិន​ជា​ចង់​បញ្ចប់​ជម្លោះ​នេះ ដោយ​សារ​តែ​នាង​គិត​ថា​វា​ជា​រឿង​មិន​ល្អ​មួយ​ដែល​យក​រឿង​ផ្ទាល់​ខ្លួន​នាង​ទៅ​ប្រាប់​ជា​សាធារណៈ។

Katy បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ NME ថា​ នាង​មិន​ពេញ​ចិត្ត​ទេ​ដែល​មាន​អ្នក​ដទៃ​ព្យាយាម​បង្ខូច​ឈ្មោះ​របស់​នាង​។​

Taylor បាន​សរសេរ​បទ​​ "Bad Blood” ជាមួយ​និង​ផលិត​ករ​ Max Martin ជា​អ្នក​ដែល​ធ្លាប់​សហការ​ជាមួយ​ Katy Perry ជា​ច្រើន​ដង។ ប៉ុន្តែ​ Katy មិន​បាន​ខឹង​នឹង​រឿង​នេះ​ទេ​ ដោយ​យល់​ថា​លោក​ជា​អ្នក​ជួយ​ផលិត​ចម្រៀង​ឲ្យ​នាង​ជា​ច្រើន​បទ​ដូច​ជា "I Kissed A Girl”, “Teenage Dream”, California Gurls និង​ Roar។ Katy និយាយ​ថា​ នេះ​គឺ​ជា​សិទ្ធិ​របស់​លោក Max ហើយ​នាង​មិន​មាន​សិទ្ធ​ប្រាប់​ពី​អ្វី​ដែល​លោក​អាច​ធ្វើ​និង​មិន​អាច​ធ្វើ​នោះ​ទេ។

ចំពោះ​បញ្ហា​ទាំង​នេះ​ថ្មីៗ​ នេះ​ Taylor មិន​ទាន់​បាន​បង្ហាញ​អាការៈ​ឆ្លើយ​តប​ណា​មួយ​ឡើយ ប៉ុន្តែ​ក្នុង​រយៈ​១​ឫ​២​ខែ​ខាង​មុខ​នេះ នាង​នឹង​មាន​បទ​ចម្រៀង​ថ្មីៗ​ហើយ៕

អីចឹង​ចាំ​មើល​តើ​ហេតុ​ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា? តើ Taylor នឹង​សុំទោស Katy ឫ​ក៏​យ៉ាងណា?

ចុច​អាន៖ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម