ប្រទះឃើញ​ Taylor Swift និងសង្សារថ្មីនៅជាមួយគ្នាដំបូងបង្អស់​ ក្រោយ​ទាក់ទងគ្នា

  • 2017-06-02 02:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​ដ៏​ល្បី​ប៉ែក​អឺរ៉ុប​ Joe Alwyn និង​ Taylor Swift ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​ ពេល​ដែល​ធ្វើ​ដំណើរ​ឡើង​លើ​យន្តហោះ​ជា​លក្ខណៈ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​គូ​ស្នេហ៍​ថ្មីថ្មោង​មួយ​គូ​នេះ​បង្ហាញ​ខ្លួន​រួម​គ្នា​ ចាប់​តាំង​ពី​លេចឮ​ព័ត៌មាន​នៃ​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​។ បើ​ទោះ​បី​ជា​ Taylor ព្យាយាម​លាក់បាំង​មុខ​ មិន​បង្ហាញ​ខ្លាំង​ក៏​ដោយ​ ក៏​អ្នក​ប្រមាញ់​រូប​នៅ​តែ​ចំណាំ​ច្បាស់​ និង​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​នាង​ និង​សង្សារ​ថ្មី​ពិត​មែន​ ។

ព័ត៌មាន​ដែល​ខ្លួន​កំពុង​បង្កាត់​ភ្លើង​ស្នេហា​ជាមួយ​ Joe តារា​សម្ដែង​ជនជាតិ​អង់គ្លេស​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ Taylor ហាក់​មិន​ចង់​ឲ្យ​អ្នកណា​ដឹង​ទេ​ មាន​ន័យ​ថា​នាង​ចង់​រក្សា​ទុក​ជា​សំងាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ នេះ​បើ​តាម​វិបសាយ​ People។

ដោយ​សារ​ធ្លាប់​មាន​មេរៀន​កាល​ពី​អតីតកាល​ច្រើន​ដង​រួច​មក​ហើយ​ ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ ចង់​សិក្សា​ពី​មិត្ត​ប្រុស​ថ្មី​ឲ្យ​បាន​ច្បាស់​សិន​ ដោយ​មិន​ចង់​បើក​ចំហ​ខ្លាំង​នោះ​ទេ៕

*ចុចអានបន្ត៖

-Taylor Swift លាក់លៀមស្នេហ៍​ថ្មីជាមួយតារាប្រុសក្មេង​ម្នាក់ទៀតហើយ

-Katy Perry បន្ទោស​ Taylor Swift ចំពោះ​ជម្លោះ​របស់​តារា​ចម្រៀង​ទាំង​ពីរ

-ច្បាស់​មែនទែនហើយ ថា​បទ Attention Charlie Puth ច្រៀងពីអ្នកណា!

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី