ច្បាស់មែនទែនហើយ ថាបទ "Attention” Charlie Puth ច្រៀងពីអ្នកណា!
- 2017-05-31 08:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់មែនទែនហើយ ថាបទ "Attention” Charlie Puth ច្រៀងពីអ្នកណា!
ចន្លោះមិនឃើញ
បទចម្រៀងដែលមានចំណងជើងថា "Attention” នៅតែពេញនិយម បើទោះបទនេះចេញតាំងពី ខែមុនក៏ដោយ។ អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រនៅតែមិនទាន់អស់ចិត្តនោះ គឺពាក់ព័ន្ធនឹងអត្ថន័យជាក់ស្ដែងក្នុងបទចម្រៀងមួយបទនេះ។
បកស្រាយក្នុងវិបសាយប៉ារូលបទចម្រៀង Genius តារាចម្រៀង Charlie Puth បានរៀបរាប់ថា អាកប្បកិរិយារបស់មិត្តស្រីហាក់ដូចជាប្លែក រយៈពេលចុងក្រោយ ហើយមានរឿងខ្លះកើតឡើងមិនប្រក្រតី ៤ ទៅ៥ដង រហូតធ្វើឲ្យលោកដឹងថា នាងកំពុងគិតអ្វី ធ្វើអ្វី និងព្យាយាមលាក់បាំងលោកនូវរឿងជាច្រើន។ លោកបន្តថា មិត្តស្រីលោក នៅតែធ្វើរឿងដដែលៗ ដើម្បីព្យាយាមចាកចេញពីលោក។
តាមរយៈការបកស្រាយនេះ បញ្ជាក់យ៉ាងច្បាស់ថា បទចម្រៀងដែលកំពុងពេញនិយមមួយបទនេះ គឺសរសេរពីអតីតមិត្តស្រីដែលលោកស្រលាញ់ខ្លាំង តែនាងបែរជាព្យាយាមដោះដៃមិនខ្វល់ពីលោកទៅវិញ៕
*ចុចអាន៖
-តិចអត់ដឹងតួស្រីក្នុងបទ Attention ត្រូវជាអ្វីនឹង Charlie Puth ចុះ?
-មកស្គាល់ប្អូនពៅរបស់ Miley Cyrus ទាំងអស់គ្នា សមត្ថភាពមិនចាញ់បងទេ!
-ញាក់សាច់ ភូមិគ្រឹះស្នាក់នៅបណ្ដោះអាសន្នរបស់ Kylie Jenner គ្រាន់តម្លៃឈ្នួល១ខែ ខ្ពស់កប់!!!