Capello ក្លាយ​ជា​អ្នក​ចាត់​ការ​ល្បីទី​៥​ទៅ​ដឹកនាំ​ក្លឹប​អាជីព​នៅ​លីគ​​កំពូល​ចិន​

  • 2017-06-12 03:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​នៃ​លីគ​កំពូល​ចិន​ Jiangsu Suning បាន​ប្រកាស​តែងតាំង​លោក Fabio Capello ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ក្នុង​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​កន្លះ។

Fabio Capello

បុរស​សញ្ជាតិ​អ៊ីតាលី​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ល្បី​ឈ្មោះ​ចុងក្រោយ​បំផុត​ដែល​ទៅ​កាន់​ការងារ​ក្នុង​បាល់ទាត់​ប្រទេស​ចិន​បន្ទាប់​ពី​លោក Luis Felipe Scolari, Andre Villas-Boas, Gus Poyet និង​ Felix Magath។

Jiangsu Suning កំពុង​ស្ថិតនៅ​តំបន់​ត្រូវ​កាត់​ចោល​បើ​ទោះ​ជា​ចំណាយ​លុយ​ជាច្រើន​ទិញ​កីឡាករ​ល្អៗ​មាន Ramires និង​ Alex Teixeira មក​ជួយ​ក្រុម​ក៏​ដោយ។ ក្លឹប​កំពុង​ឈរ​លេខ​១៥​ក្នុង​តារាង​មួយ​នេះ​ចុះ​ហត្ថលេខា​យក​លោក Capello ដើម្បី​ជួយ​ពួកគេ​ឲ្យ​រក្សា​ជីវិត​នៅ​ក្របខ័ណ្ឌ​ Chinese Super League តទៅ​ទៀត។

លោក Capello ទំនេរ​គ្មាន​ក្លឹប​ដឹកនាំ​តាំង​ពី​ឆ្នាំ​២០១៥មក​ ក្រោយ​ពេល​លា​ឈប់​ពី​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី។ អ្នក​ចាត់​ការ​ល្បី​ឈ្មោះ​រូប​នេះ​ធ្លាប់​ដឹកនាំ​ក្រុម​ធំៗ​ជា​ច្រើន​ដូចជា Real Madrid, AC Milan, Roma, Juventus និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស៕

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ វីរ័ត្ន