ដឹង​​មូលហេតុ​រអិល​ដួល​បែក​ក្បាល​របស់​​​សិល្បការនី​ជើង​ចាស់ កាន់ សុណ្ណនី

  • 2017-06-12 05:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​គណនី​របស់​អ្នក​គ្រូ អ៊ុក សុធារ៉ា​ ដែល​ជា​មិត្ត​របស់​​អ្នក​ស្រី កាន់ សុវណ្ណនី​ បាន​ឲ្យ​ដឹង​​ថា​ សិល្បការនី​ខាង​លើ​ មាន​គ្រោះថ្នាក់​រអិល​ធ្លាក់​ពីលើ​កៅអី​នៅ​​ពេល​រៀប​ចំ​ផ្លែ​ឈើ​សែន។ ​

មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗទេ ពោល​គឺ​អ្នក​ស្រី​ កាន់ សុវណ្ណនី មាន​រង​គ្រោះ​ថ្នាក់​ធ្លាក់​បែក​ក្បាល​នេះ​តាំង​ពី​ថ្ងៃ​ទី០៩ ខែ ឧសភា មក​ម្ល៉េះ នៅ​ផ្ទះ​របស់​អ្នក​ស្រី​ផ្ទាល់​តែ​ម្ដង។ ​​​​

មក​ដល់​ពេល​នេះ​អ្នក​ស្រី​កំពុង​សម្រាក​ព្យាបាល​ និង​តាម​ដាន​សភាព​ជំងឺ​នៅ ​បន្ទប់​វះ​កាត់​លេខ ​៩៣៤ ជាន់ទី៣ មន្ទីរពេទ្យ​កាល់ម៉ែត៕

អាន៖ ​អ្នក​គ្រូ កាន់ សុវណ្ណនី ធ្លាក់​ដល់​សភាពគ្រោះ​ថ្នាក់

អត្ថបទ៖ សុខណា