ជាង ២០ឆ្នាំ សៀមរាប​មាន​សណ្ឋាគារ​រីក​ដូច​ផ្សិត

  • 2017-06-12 08:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម័យ​ខ្មែរ​ក្រហម ទី​ក្រុង​សៀមរាប​បាន​ចាប់​ផ្ដើម ដោយ​មាន​សណ្ឋាគារ​ចាស់ៗ​តែ​២​ប៉ុណ្ណោះ តែ​ពេល​នេះ​ក្រុង​សៀមរាប​មាន​សណ្ឋាគារ​រហូត​ដល់​ទៅ ១៥០​សណ្ឋាគារ និង​មិន​ទាន់​រាប់​បញ្ចូល​ផ្ទះ​សំណាក់​ផង។ ទេសចរណ៍​យើង​ចាប់​ផ្ដើម​ពី​ចំនួន​សូន្យ ហូត​ពេល​នេះ​យើង​មាន​ទេសចរ​ ប្រមាណ​៥​លាននាក់។ បើ​តាម​ប្រសាសន៍​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ឱកាស​ស្វាគមន៍​ប្រតិភូ​ទាំងអស់ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​នៅ​លើ​ទឹកដី​អង្គរ នៅ​ថ្ងៃ​ទី ១២​ ខែ​មិថុនា ឆ្នាំ ២០១៧។

ទន្ទឹម​នឹង​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា កាល​ឆ្នាំ​១៩៧៩ ទឹកដី​នៃ​ខេត្ត​សៀមរាប​នេះ មិន​មាន​ការ​រីកចម្រើន និង​មិន​មាន​មនុស្ស​រស់​នៅ​ច្រើន​ទេ។ នៅឆ្នាំ១៩៩៣ ទី​នេះ​ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដោយ នៅ​មាន​ខ្មែរ​ក្រហម​លប​ឆ្មក់​វាយ​នៅ​ឡើយ ពោល​គឺ ទី​នេះ​ជា​សមរភូមិ​សង្គ្រាម។ ទោះ​យ៉ាង​ណា​ក្ដី បច្ចុប្បន្ន ទីក្រុង​សៀមរាប​បាន​អភិវឌ្ឍ​លឿន​បំផុត ជាមួយ​កំណើន​ប្រជាជន និង​ទេសចរ​យ៉ាង​ច្រើន​កុះករ។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សណ្ឋាគារ​ប្រមាណ​ជាង ១៥ ០០០ សណ្ឋាគារ ដែល​មាន​បន្ទប់​សរុប​ប្រមាណ ៣០ ០០០ ។​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម