ពាន​ League Cup អង់គ្លេស​នឹង​ចាប់​ឆ្នោត​រើស​គូ​​ក្នុង​ប្រទេស​ថៃ​

  • 2017-06-13 02:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ League Cup របស់​អង់គ្លេស​ដែល​ពីមុន​ឈ្មោះ​ថា EFL Cup បាន​គ្រោង​ធ្វើ​ការ​ចាប់​ឆ្នោត​រើស​គូ​ជុំ​​ទី​មួយ​របស់​ខ្លួន​នៅ​រាជធានី​បាងកក​ ប្រទេស​ថៃ។

ពាន​ League Cup

តាម​ផែន​ការ​ក្រុម​ចំនួន​​៧០​ នឹង​ប៉ះ​គ្នា​ដើម្បី​រក​កៅអី​ទៅ​ជុំ​ទី​ពីរ​ហើយ​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ ដែល​មាន​អតីត​កីឡាករ​ Arsenal និង​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Emmanuel Petit គឺ​ជា​ប្រតិភូ​។

មូលហេតុ​ដែល​ពាន​ខាង​លើ​ទៅ​ចាប់​ឆ្នោត​ក្នុង​ប្រទេស​ថៃ​ដោយ​សារ​តែ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថៃ​ឈ្មោះ Carabao បាន​ក្លាយ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ជំនួស​ក្រុមហ៊ុន EFL។ Carabao ក៏​ជា​ដៃ​គូ​ឧបត្ថម្ភ​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​អង់គ្លេស​ដូចជា Chelsea និង​ Reading៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម