មិន​ធ្លាប់​មាន ​អាហ្សង់ទីន គ្រោង​ដាក់​ខ្សែ​ការពារ​តែ​២នាក់ ពេល​ប៉ះ​សិង្ហបុរី

  • 2017-06-13 04:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jorge Sampaoli ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ទល់នឹង​ក្រុម​សិង្ហបុរី ដែល​ការ​ប្រកួត​ធ្វើឡើង​នៅ​ម៉ោង ៧ យប់​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ។

​គ្រូ​បង្វឹក​ ដែល​ទើប​តែ​ចូល​ដឹកនាំ​បាន​មួយ​ប្រកួត និង​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​ប្រេស៊ីល​ក្នុង​លទ្ធផល ១-០ កន្លង​ទៅ នឹង​ប្រើ​ប្រព័ន្ធ​លេង ២-៣-៤-១ ដែល​ជា​ប្រព័ន្ធ​លេង​ដ៏​កម្រ​មួយ ពុំសូវ​មាន​គ្រូ​បង្វឹក​ណា​មួយ​ប្រើប្រាស់​នោះ​ទេ។

ដូច្នេះ សម្រាប់​ខ្សែ​ការពារ​គឺ​មាន​ចំនួន​ត្រឹម​តែ ២​នាក់​ប៉ុណ្ណោះ គឺ Federico Fazio និង Emanuel Mammana ចំណែក​ខ្សែ​បម្រើ​មាន Marcos Acuna, Lucas​ Biglia, Eduardo Salvio, Di Maria, Dybala, Lanzini និង Gomez។ រីឯ​ខ្សែ​ប្រយុទ្ធ​ទោល​គឺ Correa ។

​អាហ្សង់ទីន ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ពិភពលោក ខណៈ​សិង្ហបុរី នៅ​ចំណាត់​ថ្នាក់​ទី ១៥៧ ក្នុង​តារាង FIFA Ranking នា​ពេល​បច្ចុប្បន្ន។

សូម​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​អាហ្សង់ទីន រួមមាន Messi និង Higuain មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ឡើយ ដោយ​លើក​ហេតុផល​ថា មកពី​បញ្ហា​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ លាភ