គ្រូ​កម្ពុជា ថា ប៉ះ វៀតណាម ត្រូវ​ប្រយ័ត្ន​ចំណុច​នេះ

  • 2017-06-15 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​អះអាង​​ក្រោយ​យក​ឈ្នះ​អាហ្វហ្គានីស្ថាន​យប់​មិញ​នេះ​ថា ​សម្រាប់​ការ​ប៉ះ​វៀតណាម​នា​ប្រកួត​បន្ទាប់​​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2019 ក្រុម​ខ្លួន​ត្រូវ​ប្រយ័ត្ន​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​​ឲ្យ​បាន​ខ្ពស់​បំផុត។

លោក Leonardo Vitorino

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា វៀតណាម ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ី​។ ក្រុម​នេះ​មាន​កីឡាករ​ដែល​មាន​ល្បឿន​លឿន និង​បច្ចេកទេស​ខ្ពស់ ហេតុ​នេះ​ការ​ប៉ះ​វៀតណាម​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​ឡើយ។

​លោក​បញ្ជាក់​ថា ចំណុច​​ដែល​គួរ​កត់សម្គាល់​ វៀតណាម មាន​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​ ដែល​តែង​បង្កើត​ឱកាស​ឲ្យ​មិត្ត​រូប​​ក្រុម​របស់​​គេ​ស្វែង​រក​គ្រាប់​បាល់។ ​​​គ្រូ​បង្វឹក​រូប​នេះ​ជឿ​ថា ការ​ប៉ះ​វៀតណាម​ត្រូវ​ប្រយ័ត្ន​ទៅ​លើ​ខ្សែ​បម្រើ​កណ្ដាល​ពីរ​រូប​នោះ​​ឲ្យ​​មែន​ទែន។

​កម្ពុជា នឹង​ត្រូវ​ទទួល​ក្រុម​វៀតណាម​នា​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​លើក​ទី​៣ ក្នុង​ពូល C ​នៃ​ពាន​រង្វាន់​ខាង​លើ។ ​ឆ្លង​កាត់​ពីរ​ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក​ ពូលC​នេះ​​ប្រទេស​ហ្សកដានី​ស្ថិត​នៅ​លេខ១​ក្នុង​ពូល​មាន៤​ពិន្ទុ ស្រប​ពេល​កម្ពុជា ស្ថិត​នៅ​លេខ២ មាន​៣​ពិន្ទុ ខណៈ​វៀតណាម​នៅ​លេខ៣ មាន​២​ពិន្ទុ​ និង​អាហ្វហ្គានីស្ថាន​ស្ថិត​នៅ​លេខ៤​មាន​១​ពិន្ទុ។ វគ្គ​នេះ​​នឹង​មាន​២​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​