ច្បាស់ហើយ iPhone 8 មានមុខងារថ្មី ដែលទូរសព្ទ Android មានយូរឆ្នាំហើយ
- 2017-06-15 02:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ iPhone 8 មានមុខងារថ្មី ដែលទូរសព្ទ Android មានយូរឆ្នាំហើយ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុន Wistron ដែលនឹងចែករំលែកការដំឡើងជាមួយរោងចក្រ Foxconn សម្រាប់ iPhone ចេញឆ្នាំ ២០១៧ នេះ បានបញ្ជាក់ពីមុខងារខ្លះៗមានលើ iPhone ស៊េរីថ្មី។
លោក Robert Hwang ដែលជានាយកប្រតិបត្តិក្រុមហ៊ុនខាងលើលើកឡើងថា ៖ "ដំណើរការនៃការដំឡើង iPhone ជំនាន់ថ្មីហាក់មិនខុសគ្នាពីដំណើរការនៃការដំឡើង iPhone ជំនាន់មុនខ្លាំងប៉ុន្មាននោះទេ។ ប៉ុន្តែមានមុខងារថ្មីដូចជា បច្ចេកវិទ្យាធន់នឹងទឹក និង មុខងារសាកថ្មដោយឥតប្រើខ្សែទាមទារឲ្យមានការតេស្តខុសៗគ្នាជាច្រើន ហើយបច្ចេកវិទ្យាធន់នឹងទឹកនឹងធ្វើឲ្យមានការប្រែប្រួលដល់ដំណើរការដំឡើងតិចតួច”។
តាមការលើកឡើងខាងលើនេះគេអាចប្រាកដបានថា iPhone ជំនាន់ថ្មីដែលជឿថានឹងមានបីម៉ូដែលរួមមាន iPhone 7s/7s Plus និង iPhone 8 នឹងមានបច្ចេកវិទ្យាធន់នឹងទឹកខ្លាំងជាងមុន អាចឡើងពីកម្រិត IP67 ឡើងទៅ IP68 ដូចមានលើ Galaxy S8/S8+ ដែរ។ មួយវិញទៀតគឺនឹងមានបំពាក់បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ ដែលធ្លាប់ឃើញមានបំពាក់លើទូរសព្ទ Android យូរឆ្នាំមកហើយ៕
ចុចអាន៖
iPhone ម៉ូដែល 6s ចុះ គ្មានសំណាងបានប្រើបច្ចេកវិទ្យាថ្មីលើ iOS 11 ទេ
Apple ជំរុញឲ្យអ្នកប្រើ iPhone ៣ ឆ្នាំប្តូរស៊េរីចាស់ចោលម្តង