​កាលណា​ចាញ់កូន មានន័យ​ថា ទារក​កាន់តែ​ឆ្លាត និង​សុខភាព​ល្អ​

  • 2017-06-15 09:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ចាញ់កូន​គឺជា​ផល​រំខាន​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​វា​កើតឡើង​ស្ទើតែ ៨៥​ភាគរយ​ទៅ​ហើយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ដោយ​អាការៈ​របស់​វា​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ទៅ​តិចតួច ឬ​ស្ត្រី​ខ្លះ​អត់​មាន​អាការៈ​នេះ​តែម្តង​ក៏មានដែរ​។

យ៉ាងណាមិញ អាការៈ​មួយនេះ​ត្រូវ​បាន​បង្កឡើង​ដោយ​ការបញ្ចេញ​អ័រម៉ូន Human Gonadotropin (​អ័រម៉ូន​ដែល​បញ្ចេញ​ពី​ក្នុង​សុក​)​។​

​តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ The Hospital For Sick Children, Toronto បានឲ្យដឹងថា ការ​ចាញ់កូន​ជា​និន្នាការ​មួយ​សម្រាប់​ការពារ​ដល់​ទារក​ក្នុង​ផ្ទៃ​។ ចំពោះ​លទ្ធផល​បាន​និយាយថា ស្ត្រី​ដែល​ចាញ់កូន​បានធ្វើឲ្យ​ទារក​ក្នុងផ្ទៃ​មាន​ទម្ងន់ និង​កម្ពស់​ប្រកបដោយ​សុខភាព​ល្អ ហើយ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​កូន​កើត​មក​ខូច​អវៈយវៈ​ពី ៣០ ទៅ​៨០​ភាគរយ​។ ស្ត្រី​ដែល​ចាញ់កូន​មិន​ងាយ​ជួប​បញ្ហា​សម្រាលកូន​មិន​គ្រប់​ខែ​ឡើយ​។ ក្មេង​ដែល​កើត​ពី​ម្តាយ​ដែល​ឧស្សាហ៍​ចាញ់កូន​ឃើញថា លទ្ធផល​ធ្វើតេស្ត IQ ភាសា និង​អាកប្បកិរិយា មាន​លក្ខណៈ​ខ្ពស់ជាង​ធម្មតា​។ ​ យ៉ាងណាមិញ ការប្រើ​ថ្នាំ​ដើម្បី​បន្ថយ​អា​ការៈក្អួត ច​ង្អោ មិន​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​របស់​ស្ត្រី និង​មិន​ផ្លាស់ប្តូរ​ដល់​ឥទ្ធិពល​វិជ្ជមាន​ដែល​ទាក់ទង​នឹង​ការ​ចាញ់កូន​ឡើយ​៕

ប្រភព ៖ health.com.kh