Irene និង Seohyun ដូច​គ្នា​ខ្លាំង​សឹង​តែ​អាច​ជា​មនុស្ស​តែ​១ដោយ​សារ​មូល​ហេតុ​ទាំង​នេះ

  • 2017-06-16 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពី​ផលិតកម្ម​ SM ទាំង​ពីរ​រូប​នេះ​គឺ​ពិត​ជា​មាន​ចំណុច​ស្រដៀង​ច្រើន​កន្លែង​ណាស់ ដែល​អ្នក​មិន​ធ្លាប់​ចាប់​អារម្មណ៍។

តារា​ចម្រៀង​ Irene សមាជិក​ក្រុម Red Velvet និង​តារា​ចម្រៀង Seohyun សមាជិក​ក្រុម​ Girls Generations ទោះ​បី​ជា​មាន​មុខ​មាត់​ខុស​គ្នា​ពិត​មែន​ ប៉ុន្តែ​មិន​ត្រឹម​តែ​ស្ថិត​នៅ​ផលិត​កម្ម​ជាមួយ​គ្នា​នោះ​ទេ តារា​ទាំង​ពីរ​រូប​នេះ​អាច​អោយ​អ្នក​ច្រឡំ​ថា​ជា​មនុស្ស​តែ​១​បើ​មិន​គិត​ពី​រូប​រាង​ខាង​ក្រៅ​របស់​ពួក​គេ៕

នេះ​ជា​មូល​ហេតុ៖

១.​ ពួក​គេ​មាន​ឈ្មោះ​ដូច​គ្នា

ពួក​គេ​មាន​ឈ្មោះ​នៅ​លើ​ឆាក​សម្ដែង​ខុស​គ្នា​មែន​ ប៉ុន្ដែ​ឈ្មោះ​ពិត​របស់​អ្នក​ទាំង​ពីរ​គឺ​ដូច​គ្នា​គឺ​ឈ្មោះ Joo Hyun។

២. ពួក​គេ​មាន​អាយុ​ដំណាល​គ្នា

Irene និង Seohyun មិន​ត្រឹម​តែ​មាន​ឈ្មោះ​ដូច​គ្នា​ទេ​ សូម្បី​តែ​អាយុ​ក៏​ដូច​គ្នា​ដែរ​គឺ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​កើត​នៅ​ឆ្នាំ ១៩៩១។

៣. អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជាប់​ឈ្មោះ​ថា​ជា​មនុស្ស​គួរ​ឲ្យ​ធុញ

បើ​តាម​សម្ដី​របស់​សមាជិក​ក្រុម​ Super Junior លោក Heechul ​ទាំង Irene និង Seohyun សុទ្ធ​តែ​គួរ​ឲ្យ​ធុញ​ខ្លាំង​ទាំង​ពីរ។

៤. អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​សម្រស់​ស្អាត​ដូច​ព្រះ​នាង​ម្ចាស់

Seohyn និង Irene សុទ្ធ​តែ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ K-Pop ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ដូច​ទេព​ធីតា។

៥. មាន​ប្រភេទ​ឈាម​ដូច​គ្នា

អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ឈាម​ដូច​គ្នា​គឺ​ប្រភេទ​ A ហើយ​បើ​តាម​ប្រភេទ​ឈាម​នេះ​ពួក​គេ​គឺ​សុទ្ធ​តែ​ មាន​គំនិត​ច្នៃ​ប្រឌិត​ ឆ្លាត​មាន​ហេតុផល​ និង​ពូកែ​អត់​ធ្មត់។

៦. អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​ជា​ពិធី​ករ​កម្មវិធី​ធំ​ៗ

Irene និង​ Seohyun សុទ្ធ​តែ​ធ្លាប់​កាន់​កម្មវិធី​ធំៗ។ Irene ធ្លាប់​ជា​ពិធីករ​កម្មវិធី Music Bank រីឯ Seohyun ធ្លាប់​ជា​ពិធី​ករ​កម្មវិធី Show!Music Core។

៧. តារា​ទាំង​ពីរ​សុទ្ធ​តែ​ជា​តារា​សម្ដែង

អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​តារា​មាន​សមត្ថភាព​និង​ធ្លាប់​ចូល​សម្ដែង​ក្នុង​រឿង និង​រឿង​ភាគ។

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ