តួ​ឯក​ជំនាន់​ទី​១ ក៏​ថា​ "ពស់​កេង​កង" ជំនាន់​ថ្មី​អស្ចារ្យ​ដែរ!

  • 2017-06-16 02:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ស្ថានីយ​ទូរទស្សន៍ PNN បាន​បើក​សម្ពោធ​វីដេអូ​ភាគ "ពស់​កេង​កង" ជំនាន់​ថ្មី​​ជាផ្លូវការ​ហើយ​ដែល​មាន​ការ​ចូល​រួម​ជាពិសេស​ពី​តួ​ឯក​ស្រី​ជំនាន់​ទី​១​គី​កំពូល​តារា​សម្ដែង ឌី សាវ៉េត។

ក្នុង​ការ​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៃ​ខ្សែ​ភាពយន្ត​ល្អឯក​របស់​កម្ពុជា​នេះ ស្ថានីយ​ទូរទស្សន៍ PNN បាន​ចាក់​ហាយឡាយ​ប្រមាណ​ជា​២០​នាទី​សម្រាប់​អ្នក​ចូល​រួម​ ដើម្បី​បាន​ទស្សនា​ឈុត​ឆាក​មួយ​ចំនួន​ក្នុង​សាច​រឿង។ ពេល​ដែល​​បញ្ចប់​នោះ​អតីត​តួឯក​ស្រី​ជំនាន់​ទី​១​លើក​ឡើង​ថា​ជំនាន់​ថ្មី​នេះ​អស្ចារ្យ​មិន​ចាញ់​ជំនាន់​ទី​១​ទេ។

“ពស់​កេង​កង" ត្រូវ​បាន​ផលិត​ឡើង​វិញ​ក្នុង​ទម្រង់​ជា​វីដេអូ​ភាគ​ និង​ត្រូវ​ចែក​ចេញ​ជា​២​វគ្គ​ដោយ​វគ្គ​ទី​១​ត្រូវ​បាន​រក្សា​ក្នុង​ទម្រង់​ដើម​ទាំង​ស្រុង​មាន​ចំនួន​១២​ភាគ​ និង​ វគ្គ​ទី​២​មាន​ចំនួន​២៦​ភាគ​។ វីដេអូភាគ​នេះ​ដែរ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ កម្ពុជា ហ្វីលីពីន និង កាណាដា​ផងដែរ។

តួ​សម្ដែង​ក្នុង​រឿង “ពស់​កេង​កង" ជំនាន់​ថ្មី​នេះ​មាន​ដូចជា​កំពូល​តារា​សម្ដែង ទេព រិនដារ៉ូ លោក ជា សំណាង លោក ណាខន កញ្ញា ដួង ម៉ានិច្ច កញ្ញា សក្ដដា និង លោក រស់ វុទ្ធី ជាដើម៕​​​​​​​

ចុចអាន

អត្ថបទ៖ Samedy