Bamboo Bungalow ​ប្លែក​ដំបូង​គេ​នៅ​កម្ពុជា ​មាន​បន្ទប់​គេង​ដាច់ពីគ្នា ជាប់​មាត់​បឹង​ធម្មជាតិ​

  • 2017-06-16 06:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bamboo Bungalow គឺ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​កន្លែង​គេង​ជា​បន្ទប់​ដាច់​ពី​គ្នា​ ហើយ​ថែម​ទាំង​មាន​នៅ​ជាប់​មាត់​បឹង​ទៀត​ផង​។

បើ​តាម​ការ​ឱ្យ​ពី អ្នក​ស្រី ម៉ូនីកា ជា​ម្ចាស់​រីសត​នេះ​តែ​ម្ដង​បាន​ឱ្យ​ដឹង​ថា Bamboo Bungalow ជា​កន្លែង​លម្ហែ​កាយ​បែប​ស្ងប់ស្ងាត់​ និង​រ៉ូមេន​ទិក​បំផុត នៅ​ទី​នោះ​មាន​បន្ទប់​ស្នាក់​នៅ ១៧​បន្ទប់ ​ប៉ុន្តែ​ជាប់​មាត់​​បឹង​មាន​តែ​ ៣ បន្ទប់​​ប៉ុណ្ណោះ​។ ម្ចាស់​រីសត​ខាង​លើ បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​មួយ​បន្ទប់​​មាន​តែ​គ្រែ​មួយ ​ប៉ុណ្ណោះ ចំពោះ​តម្លៃ​វិញ​ ៣០​ដុល្លារ​ក្នុង​មួយ​យប់​។

លក្ខណៈ​ពិសេស​ដែល​ភ្ញៀវ​ទេសចរណ៍​ ទទួល​បាន​ គឺ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ​ហើយ​នៅ​ពេល​ល្ងាច​អាច ជិះ​ទូក​មើល​ថ្ងៃ​រៀប​លិច ជា​ពិសេស​ពេល​យប់​អាច​គយគន់​ហ្វូង​អំពិល​អំពែក​រាប់​លាន​ក្បាល​ទៀត​ផង​។ ចំពោះ​ការ​ជិះ​ទូក​ទស្សនា ភ្ញៀវ​ខ្មែរ​ ៣​ដុល្លារ ចំណែក​ឯ​ភ្ញៀវ​បរទេស​តម្លៃ ៥​ដុល្លារ ចេញ​ដំណើរ​ពី​ម៉ោង ៥ និង​ត្រឡប់​មក​វិញ​ម៉ោង​៧​។

Bamboo Bungalow មាន​ចម្ងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​កំពត នៅ​ក្បែរ​ផ្លូវ​រថ​ភ្លើង ក្នុង​ស្រុក​ទឹក​ឈូ ​ខេត្ត​ កំពត៕

អត្ថបទ៖ វឌ្ឍនៈ