ត្រឹម​ពីរ​ថ្ងៃ​ ​OnePlus 5​ ​មាន​អ្នក​កុម្ម៉ង់​ ​៣០​ ​ម៉ឺន​គ្រឿង

  • 2017-06-19 02:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​បើក​ឲ្យ​ធ្វើ​ការ​កុម្ម៉ង់​តាម​វេបសាយ​ ​JD.com​ ​របស់​ចិន​ ​ស្មាតហ្វូន​ ​OnePlus 5​ ​មាន​អ្នក​កុម្ម៉ង់​ដល់​ទៅ​ ​៣០​ ​ម៉ឺន​គ្រឿង​ត្រឹម​រយៈ​ពេល​ ​២​ ​ថ្ងៃ​ប៉ុណ្ណោះ។

នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នា​ពិធី​តាំង​បង្ហាញ​ផ្លូវការ​របស់​ក្រុមហ៊ុន​នា​ថ្ងៃ​ ​២០ ​មិថុនា​ ​២០១៧​ ​នេះ​ក្នុង​ប្រទេស​ចិន​ ​OnePlus 5​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​នឹង​អាច​ចូល​ខ្លួន​ប្រជែង​ក្នុង​ទីផ្សារ​ស្មាតហ្វូន​អន្តរជាតិ​បាន​យ៉ាង​ងាយ​ស្រួល​ ​ខណៈ​បច្ចុប្បន្ន​ប្រជាប្រិយភាព​របស់​ ​OnePlus​ ​គ្រប់​ម៉ូដែល​ ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ប្រើ​ទូទៅ។

ដោយ​ឡែក​ ​OnePlus 5​ ​បំពាក់​មក​ជា​មួយ​នូវ​អេក្រង់​ ​៥,៥​ ​អ៊ីញ​ ​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​២០​ ​មេហ្គាភិចសែល​ ​និង​ ​១៦​ ​មេហ្គាភិចសែល​ ​ហើយ​កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល។ ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Qualcomm Snapdragon 835, RAM​ ​៦​ ​និង​ ​៨GB​ ​ហើយ​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ ​២៥៦​ ​GB។ ​មុខងារ​សុវត្ថិភាព​ស្កេន​ក្រយៅ​ដៃ​ ​ប្រើ​អ៊ីនធឺណិត​ដល់​ល្បឿន​ ​4G​ ​ហើយ​មាន​តម្លៃ​ចន្លោះ​ ​៤៤៩​ ​ដុល្លារ​ ​ទៅ​ ​៤៧៩​ ​ដុល្លារ៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី