មុន្នីរត្ន អតិថិជន​ដំបូង ហាង​បបរ​សម័យ​ ប៉ុល​ ពត ទម្លាយ​ការ​ពិត​​គួរ​ឱ្យ​សរសើរ​បំផុត

  • 2017-06-19 07:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ មុន្នីរត្ន ឈ្មោះ​ហ្វេស​​ប៊ុក ហេង អូអ៊ីន ជា​អតិថិជន​ដំបូង​ដែល​បាន​ទៅ​ញ៉ាំ​បបរ​សម័យ​ ប៉ុល ពត បាន​ទម្លាយ​ការ​ពិត​ប្រាប់​ Sabay នៅ​ថ្ងៃ​នេះ​ថា តាម​ពិត​បបរ​សម័យ​ ប៉ុល ពត​ នេះ​ដាក់​ឈ្មោះ​ដើម្បី​ជា​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ជាក់​ស្ដែង​មិន​មែន​បបរ​រាវ​ជាមួយ​អំបិល​នោះ​ទេ តែ​ជា​បបរ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក។ ចំណែក​ឈ្មោះ​បបរ​សម័យ​ប៉ុល​ ពត គឺ​លោក​ពូ​អ្នក​នោះ​មាន​មូល​ហេតុ​សំខាន់​មួយ​។

​មុន្នីរត្ន ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ បាន​ប្រាប់​ Sabay យ៉ាង​ដូច្នេះ​ថា៖ នៅ​ពេល​ដែល​យើង​ទៅ​ដល់​ ហាង​បបរ​នឹង​ ដំបូង​គឺ​គាត់​ដាក់​បបរ​ស​ជាមួយ​អំបិល​ឱ្យ​យើង​មើល​ ហើយ​គិត​ថា​កាល​ពី​សម័យ​ ប៉ុល​ពត​ ហ្នឹង​ឪពុក​ម្ដាយ​យើង​ ឬ​ចាស់​ព្រឹទ្ធាចារ្យ​​នា​សម័យ​នោះ​ពួក​គាត់​រស់​នៅ​យ៉ាង​វេទនា​ប៉ុណ្ណា​ទើប​បាន​ផុត​ដល់​សម័យ​នេះ​។ហើយ​ការ​រស់​នៅ​ហូប​ចុក​យ៉ាង​ដូច​ម្ដេច​ដែរ?

បបរនេះជាឧទាហរណ៍កាលនៅសម័យ ប៉ុល ពត
បបរដែលលក់ជាក់ស្ដែង

​អាជីករ​លក់​ដូរ​ក្នុង​ខេត្ត​ សៀមរាប នេះ​និយាយ​ទៀត​ថា៖ បន្ទាប់​មក​ទើប​គាត់​លើក​បបរ​គ្រឿង​បច្ចុប្បន្ន​មក​ជូន​យើង​ញាំ​ បបរ​គ្រឿង​គាត់​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពីគេ​ ប្លែក​មាត់​ត្រី​គាត់​យក​មក​ពី​ស្ទឹងត្រែង​ បន្លែ​គាត់​ធម្មជាតិ​(បបរផេះឬផិ)​តាម​ពិត​ការ​ដាក់​ឈ្មោះ​គឺ​ជា​ការ​ទាក់ទាញ​ ធ្វើ​ឱ្យ​យើង​ចាប់​អារម្មណ៍​ ចង់​ឃើញ​ ចង់​ញាំ​ ចង់​ភ្លក់​នូវ​រសជាតិ​ប្លែក៕

អត្ថបទ៖ វឌ្ឍនៈ