ទាំង​ចាស់​-ក្មេង​​មើល​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ភាគ​ឦសាន​​ម្សិល​មិញ

  • 2017-06-19 08:52:49
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ជួប​គ្នា​ដ៏​កម្រ​រវាង​ជើង​ខ្លាំង​ពីរ​ប្រចាំ​ភូមិ​ភាគ​​​ឦសាន​​គឺ​ជើងឯក​ខេត្ត​ក្រចេះ​ទទួល​ស្វាគមន៍​ក្រុម​ជើង​ឯក​ខេត្ត​រតនគីរី​​នៅ​ទី​លាន​ខេត្ត​ក្រចេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ទាំង​ចាស់​-ក្មេង​ ខណៈ​លទ្ធផល​ម្ចាស់​ផ្ទះ​ទទួល​បាន​ជ័យជម្នះ​១-០។​

វីដេអូ

មែន​ទែន​ទៅ​ ក្រុម​បាល់ទាត់​ Asean FC​ របស់​ខេត្ត​រតនគីរី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាង​ក្រុម​ម្ចាស់​ផ្ទះ​ ទោះ​លទ្ធផល​បរាជ័យ​កី្ត។ ឱកាស​មាស​ជា​ច្រើន​របស់​ក្រុម​ Asean​ FC​បាន​កើត​មាន​ឡើង​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ ព្រោះ​​ត្រូវ​​បាន​អ្នក​ចាំ​ទី​ជម្រើស​ទី​១​របស់​ក្រុម​ Kratie FC​សង្គ្រោះ​បាន​រហូត។

អ្វី​ដែល​អស្ចារ្យ​ក្នុង​ការ​ប្រកួត​នេះ​គឺ​កីឡាករ​ គយ​ សូលីតា​ បាន​ប្រើ​ពេល​ត្រឹម​១២​វិនាទី​ប៉ុណ្ណោះ​បន្ទា​ប់​ពី​បាន​ប្តូរ​ចូល​ក៏​រក​បាល់​ជ័យជម្នះ​​ឲ្យ​ក្រុម​ Kratie​ FC​បាន​សម្រេច​ហើយ​ក៏​ជា​គ្រាប់​តែ​១​គត់​ក្នុង​ការ​ប្រកួត​នេះ។ ការ​ប្រកួត​មាន​អ្នក​ទស្សនា​ច្រើន​គួរ​សម​​ទាំង​ចាស់​ ក្មេង​ប្រុស​ ស្រី បើ​ទោះ​មាន​ភ្លៀង​នៅ​ដើម​វគ្គ​ទី​១​ក៏​ដោយ។ ការ​ចូល​រួម​ទស្សនា​ពី​ក្រុម​ការងារ​ក្រុម​បាល់ទាត់​ NADIN FC ស្រុក​មេមត់​ ដែល​ជា​គ្រោង​នឹង​ប្រកួត​មិត្តភាព​ ជា​មួយ​ក្រុម​ទាំង​ពីរ​ក្នុង​ខែ​កក្កដា​ខាង​មុខ​ក៏​បាន​ចូល​រួម​ទស្សនា​ដែរ។

ជោគជ័យ​ធំ​បំផុត​របស់​ក្រុម​ទាំង​ពីរ​គឺ​ការ​បំផុស​ចលនា​បាល់ទាត់​ក្នុង​តំបន់​ភូមិភាគ​​ភាគ​ឦសាន​៕

អត្ថបទ​ពាក់​ព័ន្ធ​នឹង​កីឡា​តាម​បណ្តា​ខេត្ត សូម​ចុច​តំណ​ភ្ជាប់​ខាង​ក្រោម

ទឹក​ចិត្ត​ស្រលាញ់កីឡា!​ ​ក្រុម​បាល់​ទាត់​៧​ និង​មហាជន​​រួម​គ្នា​ជួសជុល​ទី​លាន​ខេត្ត​ក្រចេះ​

តារាង​បាល់ទាត់​ស្វាយ​អាត់​ដង្ហោយ​ហៅ​​រក​អ្នក​ជួយ​ចាក់​ដី​បំពេញ

​អ្នក​​សណ្តាន់​​ខេត្ត​ក្រចេះ​កំពុង​ដុត​ដៃ​ជើង​ធ្វើ​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​


អត្ថបទ៖ មាន មានិត