អង្គការសហប្រជាជាតិ អំពាវនាវឲ្យ ថៃ កែប្រែច្បាប់ ដ៏អាក្រក់មួយ

  • 2017-06-20 00:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UN បាន​អំពាវនាវ​ឲ្យ​ប្រទេស​ថៃ កែប្រែ​ច្បាប់​ដ៏​អាក្រក់​របស់​ខ្លួន ដែល​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ។

គ្រួសារ​រាជវង្សថៃ (រូបភាព​ផ្ដល់សិទ្ធិ​ដោយ​ ៖ Reuters)

ការិយាល័យ UN High Commissioner ដែល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹង​ថា វា​មាន​ការ​រំខាន​យ៉ាង​ខ្លាំង ដោយសារ​តែ​អត្រា​នៃ​ការ​ចោទ​ប្រកាន់​ខ្ពស់ និង​ទោស​កំហុស​ចំពោះ​បទល្មើស​មិន​មាន​សមាមាត្រ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា នៅ​ឆ្នាំ ២០១៤ មក ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ស៊ើបអង្កេត ពី​បទ​រំលោភ​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ បាន​កើន​ឡើង​ទ្វេដង នៃ​ចំនួន​ដែល​ត្រូវ​បាន​ស៊ើបអង្កេត រយៈពេល ១២ ឆ្នាំមុន ហើយ​មាន​តែ ៤ ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​រួច​ខ្លួន។

ជាក់ស្ដែង បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​សុក្រ ទី​៩ ខែ​មិថុនា កន្លង​ទៅ​​នេះ ​បន្ទាប់​ពី​បង្ហោះ​សារ​រិះគន់​ប្រមាថ​គ្រួសារ​រាជវង្ស។ គួរ​បញ្ជាក់​ថា ការ​សម្រេច​​ទោស​នេះ គឺ​ជា​​ទោស​ធ្ងន់ធ្ងរ​បំផុត​មួយ ក្នុង​​ការ​ពារ​ពី​ការ​រិះគន់​លើ​គ្រួសារ​ក្សត្រ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី