ដល់ក! CL ចេញមុខហែកកេរ្តិ៍ប្អូនស្រីចំៗ កណ្ដាលវាលចឹងហ្មង

  • 2017-06-20 02:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​ ប្អូនស្រី​របស់​កំពូល​តារា​ចម្រៀង​ K-Pop, CL បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​លើ​​គណនី​ Instagram ជាមួយ​រូប​ខ្លី​ដ៏​ស្រស់​ស្អាត​ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​គឺ​​ក្រោយ​ឃើញ​រូប​របស់​ប្អូន​ហើយ​ CL ក៏​បាន​ Comment ​បែប​កំប្លែង​ លើ​រូប​នោះ។

តារា​ស្រី​រូប​នេះ​ បាន​សរសេរ​២​ឃ្លា​ទៅ​កាន់​ប្អូន​ចំៗ​ថា៖ "ឈប់​លួច​របស់​បង​ទៀត” និង​មួយ​ឃ្លា​ទៀត "ប៉ុន្តែ​យ៉ាងណា​ប្អូន​មើល​ទៅ​ក៏​សម​ដែរ”។

ពេល​ឃើញ​បង​ស្រី​ជា​តារា​ល្បី​រូប​នេះ​ Comment ភ្លាម​ ស្រាប់​តែ​អ្នក​គាំទ្រ​អស់​សំណើច​ នឹងបងប្អូន​ស្រី​គេ​ទាំង​២​នេះ​ណាស់។

ក្នុង​នោះ​ អ្នក​គាំទ្រ​ខ្លះ​ក៏​បាន​និយាយ​ថា​ បងប្អូន​យក​របស់​គ្នា​ប្រើ​ជា​រឿង​ធម្មតា​ ខ្លះ​ទៀត ​ក៏​បាន​សរសើរ​ទឹកចិត្ត​របស់​ CL ថ្វីត្បិត​នាង​និយាយ​បែបនេះ​ ប៉ុន្តែ​ក្នុង​ន័យ​កំប្លែង​ប៉ុណ្ណោះ​ ព្រោះ​នាង​តែង​បារម្ភ​ពី​ Harin ​ ដែល​ជា​ប្អូន​គ្រប់​ពេល៕

ចុចអាន៖'

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី