Confederation Cup៖ ​ទោះ​មិន​ដាក់​កីឡាករ​ខ្លាំង​អាល្លឺម៉ង់​ នៅ​តែ​អាច​ស៊ី​ជើង​ឯក​អាស៊ី ​អូស្ត្រាលី

  • 2017-06-20 02:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ពិភពលោក​អាល្លឺម៉ង់​បាន​យក​ឈ្នះ​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ី អូស្ត្រាលី​ដោយ​លទ្ធផល​ ៣-២ ក្នុង​ការ​ប្រកួត​ជុំ​​ទី​១ ពូល​ B ពាន Confederation Cup ក្នុង​ទី​ក្រុង Sochi ប្រទេស​រុស្សី។

បើក​ឆាក​ត្រឹម​តែ​​៥​នាទី អាល្លឺម៉ង់​ដែល​អវត្តមាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​​បាន​ធ្វើ​ការ​នាំ​មុខ​​មុន សម្រេច​ទី​ដោយ​កីឡាករ Lars Stindl មុន​ពេល Tom Rogic របស់​អូស្ត្រាលី​តាម​ស្មើ​បាន​វិញ​នាទី​៤១។ ជិត​ចប់​វគ្គ​ទី​១​ទៅហើយ​អាល្លឺម៉ង់​​ទទួល​សំណាង​បាន​បាល់​ប៉េណាល់ទី​ Julian Draxler ជា​ពេជ្ឈឃាដ​ជួយ​ក្រុម​នាំ​មុខ​ម្ដង​ទៀត។

ឈាន​ដល់​វគ្គ​ទី​២ ទើប​តែ​លេង​បាន​២​នាទី Leon Goretzka របស់​ឥន្ទ្រី​ដែក​បាន​ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ តែ​ដល់​នាទី​៥៦ Tomi Juric របស់​អូស្ត្រាលី​តាម​បាន​១​គ្រាប់​មក​វិញ។ លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​​ចប់​វគ្គ ដូច្នេះ​អាល្លឺម៉ង់​បាន​យក​ឈ្នះ ​អូស្ត្រាលី ៣-២ ឈរ​លេខ​​២​ក្នុង​ពូល B នៅ​ពី​ក្រោម​ឈីលី ដែល​បាន​យក​ឈ្នះ​ កាមេរូន​ ២-០​កាល​ពី​ថ្ងៃ​អាទិត្យ។

នៅ​ជុំ​បន្ទាប់ ថ្ងៃ​ព្រហស្បតិ៍ អាល្លឺម៉ង់​ត្រូវ​ជួប​ឈីលី​នៅ​​ ឯ​អូស្ត្រាលី​តទល់​កាមេរូន៕

ចុចអាន៖​

  • [Perez ​នឹង​និយាយ​រឿង​អនាគត​ជាមួយ​​ Ronaldo ក្រោយ​ចប់​ Confederations Cup](http://news.sabay.com.kh/article/943432#utm_campaign=onpage]

  • Pepe៖ ​តោះ Ronaldo ​យើង​ទៅ​លេង​នៅ PSG ​ទាំង​អស់​គ្នា](http://news.sabay.com.kh/article/943405#utm_campaign=onpage)​​​​​​​​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី