បើ​មិន​ជឿ​កុំ​ប្រមាថ តួ​ស្រី​ម្នាក់​នេះ​ត្រូវ​វិញ្ញាណចូលសណ្ឋិត​ស្ដែងៗ​ពេល​ក្រុង​ពាលី​រឿង (វីដេអូ)

  • 2017-06-20 04:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កម្មវិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​របស់​ផលិត​កម្ម​ គិលិ សក្កិគារ៉ា នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ម្សិលមិញ​នេះ តួ​សម្ដែង​ស្រី ​លី​ ឌីណា ហៅ ភីយ៉ា ត្រូវ​បាន​វិញ្ញាណ​ចូល​សណ្ឋិត​​ភ្លាមៗ​តែ​ម្ដង។

ក្រោយ​ពី​ កាច់​ក្បាច់​ពន់​ពេន​តាម​ចង្វាក់​ភ្លេង​ពិណពាទ្យ​ហើយ ពីយ៉ា ប្រាប់​ Sabay ថា​៖ "ពេល​ដែល​ខ្ញុំ​កំពុង​មើល​គេ​រាំ​ សម្រាប់​តែ​ដៃ​ និង​ចង្កេះ​វា​ទៅ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​បង ហើយ​ខ្ញុំ​ព្យាយាម​ទប់​ដែរ​តែ​ ទប់​មិន​បាន"។

តួ​សម្ដែង​វ័យ​ក្មេង​ដដែល​និយាយ​ថា វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​នាង​ ព្រោះ​កាល​ពី​ពេល​ដែល​នាង​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​ព្រះខាន់ នាង​ពេល​កន្លង​ទៅ​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង​ដែរ។ "មិញ​នេះ​ខ្ញុំ​នៅ​ដឹង​ខ្លួន​ តែ​កាល​មុន​គឺ​ខ្ញុំ​អត់​ដឹង​សោះ​ហ្មង" នាង​បន្ថែម។

ទោះ​បី​ជា​មាន​វិញ្ញាណ​ចូល​សណ្ឋិត​បែប​នេះ​ក្ដី​ស្រី​ស្អាត​រូប​នេះ​លើក​ឡើង​ថា​ នាង​មិន​មាន​ក្ដី​បារម្ភ​អ្វី​ទេ​ព្រោះ​ខ្លួន​គិត​នេះ​ជា​វិញ្ញាណ​ល្អ។ "ដូច​ដែល​លោក​អាចារ្យ​បាន​អន្ទង​ហៅ​សុទ្ធ​គ្រូ​ធំៗ ហើយ​ខ្ញុំ​ថា​អ្នក​ដែល​មក​អម្បាញ់មិញ​​នេះ​គឺ​ជា​ទសពិធ " ពីយ៉ា ថ្លែង៕

សូម​ស្ដាប់​ការ​រៀប​រាប់​បន្ថែម៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី