Chompoo Araya នៅតែបន្តបង្ហាញភាពឆើតឆាយលើកម្រាលព្រំក្រហមទោះបីជាមានផ្ទៃពោះ៦ខែ
- 2017-06-20 07:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo Araya នៅតែបន្តបង្ហាញភាពឆើតឆាយលើកម្រាលព្រំក្រហមទោះបីជាមានផ្ទៃពោះ៦ខែ
ចន្លោះមិនឃើញ
តារាសម្ដែងថៃល្បីឈ្មោះ Chompoo Araya នៅតែបង្ហាញភាពឆើតឆាយរបស់ខ្លួននៅលើកម្រាលព្រំក្រហម ទោះបីជាពពោះ៦ខែ។
កាលពីល្ងាចថ្ងៃទី១៧ខែមិថុនាថ្មីៗនេះ តារាសម្ដែងសញ្ជាតិថៃ Chompoo Araya បានចូលរួមដោយដើរនៅលើកម្រាលព្រំក្រហមនៅកម្មវិធី Shanghai International Film Festival។ ទោះបីជានាងមានផ្ទៃពោះ ៦ខែក៏ដោយ នាងនៅតែមើលទៅមានទំនុកចិត្ត និងឈុតសំលៀកបំពាក់របស់នាង។
Chompoo កើតនៅឆ្នាំ ១៩៨១ ហើយនាងគឺជាកំពូលតារាសម្ដែងម្នាក់នៅវិស័យកុនរបស់ប្រទេសថៃ។ ទំព័របណ្ដាញសង្គមរបស់នាងទទួលបានការគាំទ្រដល់ទៅ ៣លាននាក់ឯណោះ។ នាងបានរៀបការជាមួយនឹងមិត្តប្រុសរបស់នាងដែលបានទាក់ទងគ្នាជាយូរមកហើយ នៅឆ្នាំ២០១៥ ដោយបានក្លាយជាពិធីមង្គលការមួយចំណាយថវិកាច្រើនបំផុតនៅប្រទេសថៃ។
ហេតុនេះហើយបានជាតារារូបនេះតែងតែធ្វើឲ្យគេចាប់ចិត្តចាប់អារម្មណ៍ជាមួយនឹងជម្រើសសំលៀកបំពាក់របស់ខ្លួនគ្រប់ពេល។ គូសបញ្ជាក់ថាក្នុងកម្មវិធីនោះក៏មានចូលរួមនូវតារាថៃសម្រស់ស្អាតដាច់គេ Mai Davika និងតារាចិនជួរមុខជាច្រើនរូបផងដែរ៕
ចុចអាន៖
Nadech និង Yaya ចេញស្ទីលផ្អែមល្ហែមម៉ាអស់ដៃ នៅប្រទេសស្វីស (វីដេអូ)
រំភើបចិត្ត កំលោះសង្ហា៥នាក់នេះសុខចិត្តមកធ្វើសេក្ខឲ្យពួកម៉ាកថ្ងៃបួសសងគុណម្ដាយ
តារាថៃល្បីជុំជើងគ្នា ចូលរួមកម្មវិធី Kom Chad Luek Awards 2017