ខ្លោចចិត្តណាស់! កុមារាម្នាក់ ឡើងច្រៀងទាំងកើតជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ធ្វើឲ្យគណៈកម្មការយំគ្រប់គ្នា
- 2017-06-20 07:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្តណាស់! កុមារាម្នាក់ ឡើងច្រៀងទាំងកើតជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ធ្វើឲ្យគណៈកម្មការយំគ្រប់គ្នា
ចន្លោះមិនឃើញ
កុមារាឈ្មោះ Mike ជាក្មេងប្រុសដែលមានជីវិតតស៊ូ និងមានចិត្តក្លាហានម្នាក់ ក្នុងចំណោមក្មេងៗដទៃទៀត ដែលបានឡើងមកបង្ហាញសមត្ថភាពលើឆាកប្រឡងចម្រៀងរបស់ទូរទស្សន៍ថៃ Workpoint ទាំងខ្លួនមានជំងឺជាទម្ងន់។ ហេតុផលតែមួយដែលជំរុញ កុមារារូបនេះមកច្រៀងក្នុងកម្មវិធីនេះ គឺដើម្បីទទួលបានប្រាក់កាសខ្លះ ជូនម្ដាយក្រីក្រ ដើម្បីដោះបំណុលដែលជំពាក់គេ។
ក្មេងប្រុសអាយុ ១៣ឆ្នាំរូបនេះធ្លាប់បាននិយាយថា ក្ដីសុបិនរបស់ខ្លួនគឺ ចង់ក្លាយជាទាហានការពារប្រទេសម្នាក់ ប៉ុន្តែនេះគ្រាន់តែជាសុបិនប៉ុណ្ណោះ ព្រោះរូបគេបានធ្លាក់ខ្លួនឈឺធ្ងន់ ដុននដាបខ្លាំង ដោយសារជំងឺមហារីកខួរក្បាល ហើយស្ទើរបាត់បង់ជីវិត២ដងមកហើយទៀតផង។
ក្នុងគ្រួសារក្រៅពី Mike ក៏មានម្ដាយ និងប្អូនស្រីម្នាក់ ដែលមានជីវភាពក្រីក្រគួរឲ្យអាសូរ។ បំណុលដែលត្រូវសងមានរហូតទៅដល់ ៩៥០០០បាត នេះដោយសារគ្រួសារខ្វះខាតខ្លាំង ទើបត្រូវខ្ចីបុលគេមកទិញថ្នាំព្យាបាល កុមាររូបនេះ។
ដោយមើលឃើញពីភាពលំបាកវេទនានេះហើយ ទើបធ្វើឲ្យទាំងគណៈកម្មការ ពិធីករ និងទស្សនិកជន ទប់ទឹកភ្នែកមិនជាប់ ព្រោះអាណិតពេក និងឈានដល់ការបង្កើតមូលនិធិ ជួយដល់ ក្មេងប្រុស Mike។ កម្មវិធីសប្បុរសធម៌នេះ និងមានការផ្សាយនៅរៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨:២០នាទីយប់ លើកញ្ចក់ទូរទស្សន៍ថៃ Workpoint ប៉ុស្តិ៍លេខ ២៣៕
ចុចអាន៖
មិនខ្វល់មុខមាត់! តារាម៉ូដែលថៃរូបនេះខំប្រឹងដើរទៅមុខ ជម្នះរឿងទាំងឡាយ!
រំភើបចិត្ត កំលោះសង្ហា៥នាក់នេះសុខចិត្តមកធ្វើសេក្ខឲ្យពួកម៉ាកថ្ងៃបួសសងគុណម្ដាយ
Chompoo Araya នៅតែបន្តបង្ហាញភាពឆើតឆាយលើកម្រាលព្រំក្រហមទោះបីជាមានផ្ទៃពោះ៦ខែ