iPhone 7​ ​មាន​មុខងារ​ថ្មី​ អាច​យក​​រូបភាព​ចាស់ៗ​បង្កើត​ជា​វីដេអូ​ ​និង​មាន​ភ្លេង​យ៉ាង​ឡូយ​

  • 2017-06-21 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​ទើប​បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​​ដែល​បង្ហាញ​ពី​មុខងារ​ពិសេស​ដែល​នឹង​មាន​លើ​ ​iPhone 7​ ​គឺ​ការ​យក​រូបភាព​ដែល​មាន​ក្នុង​ស្មាតហ្វូន​ ​ទៅ​បង្កើត​ជា​វីដេអូ​ ​និង​មាន​ភ្លេង​ដ៏​ពីរោះ​រណ្ដំ។

មុខងារ​ថ្មី​នេះ​ ​នឹង​ចាប់​យក​រូបភាព​នានា​ដែល​មាន​ឈ្មោះ​ ​ទីតាំង​ ​និង​កាលបរិច្ឆេទ​ដូចៗ​គ្នា​ទៅ​ជា​បណ្ដុំ​សម្រាប់​ផលិត​ជា​វីដេអូ​ ​ហើយ​វា​នឹង​ដាក់​ស្វ័យប្រវត្តិ​ ​ឬ​អ្នក​ប្រើប្រាស់​អាច​កំណត់​នូវ​ភ្លេង​សម្រាប់​វីដេអូ​ទាំង​នោះ។

ការ​ដាក់​ចេញ​នូវ​មុខងារ​ថ្មី​នេះ​ដែរ​ ​Apple​ ​​ឲ្យ​ដឹង​ថា​ ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​រំលឹក​នូវ​អនុស្សាវរីយ​ល្អ​នៃ​ដំណើរ​កម្សាន្ត​ ​ក៏​ដូច​ជា​ពិធី​ជួបជុំ​នានា​របស់​ពួក​គេ​ឲ្យ​កាន់​សម្បូរ​បែប៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ