ហែមថុន វិទីនី គ្រោងបន្ថែមវិញ្ញាសាមួយទៀតប្រជែងយកមេដាយនៅស៊ីហ្គេម
- 2017-06-21 03:43:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែមថុន វិទីនី គ្រោងបន្ថែមវិញ្ញាសាមួយទៀតប្រជែងយកមេដាយនៅស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡាករឆ្នើមរបស់កម្ពុជាដែលធ្លាប់បង្ហាញមុខនៅព្រឹត្តិការកីឡាអូឡាំពិកឯប្រទេសប្រេស៊ីល ហែមថុន វិទីនី គ្រោងចាប់យកវិញ្ញាសាថ្មីមួយទៀតដើម្បីមានឱកាសប្រជែងយកមេដាយច្រើននៅស៊ីហ្កេម ២០១៧។
កញ្ញា ហែមថុន វិទីនី បានឲ្យដឹងថា សម្រាប់កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិទាំងអស់មុនពេលត្រូវចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីខាងមុខនេះ ត្រូវប្រកួតវាស់ស្ទង់គ្រប់វិញ្ញាសាដែលត្រូវប្រកួតមិនថា ជំនាញរបស់ខ្លួនឬវិញ្ញាសាដទៃទៀតនោះទេ។ ជាក់ស្ដែងដូចសព្វថ្ងៃនេះជំនាញរបស់ខ្លួនគឺ ៥០ម៉ែត្រ និង ១០០ម៉ែត្រសេរី ប៉ុន្តែតម្រូវឲ្យប្រឡងសាកល្បងលើវិញ្ញាសា ៥០ម៉ែត្រ ឬ ១០០ម៉ែត្រមេអំបៅ បន្ថែមទៀត។
កីឡាការិនីរូបនេះបន្តថា តាមរយៈការហ្វឹកហាត់នាពេលកន្លងមក ក៏ដូចជាលទ្ធផលនៃការប្រកួតលើវិញ្ញាសាមេអំបៅនេះ ខ្លួនមានមានថេរវេលាល្អ ហើយបើគិតទៅថេរវេលានេះអាចឈានដល់វគ្គផ្ដាច់នៅស៊ីហ្គេមទៀតផង។ ដូច្នេះបើតាមការឲ្យយោបល់របស់គ្រូបង្ហាត់ គ្រោងនឹងដាក់ឲ្យគេយកវិញ្ញាសា៥០ម៉ែត្រមេអំបៅ បន្ថែមទៀតលើជំនាញហែលសេរីរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។
ហែមថុន វិទីនី ជាកីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជា ដែលធ្លាប់បង្ហាញមុខនៅលើឆាកអន្តរជាតិបានច្រើន។ កញ្ញានឹងតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតស៊ីហ្កេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ៕
ចុចអានអត្ថបទ៖
Bayern Munich ជិតទិញបានយុវជនកូរ៉េម្នាក់ ដោយឲ្យប្រាក់ខែច្រើនមិនធម្មតា
សេង កំសត់ «ខ្ញុំស្រឡាញ់ប្រដាល់តាំងពីតូច របួសតិចតួចគ្មានបញ្ហា»